CamNews

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនព្រះសង្ឃ៣អង្គ លួចដើរលេងយប់ និងរកឃើញម្នាក់មានសារធាតុញៀន

(កំពង់ឆ្នាំង)៖ ព្រះសង្ឃ៣នាក់ រួមទាំងបក្ខពួកក្មេងស្ទាវ៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន បន្ទាប់ពីប្រទះឃើញដើរលេងយប់អាធ្រាត្រ នៅតាមសួនច្បារ និង ចូលក្លឹប។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង០១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចសួនច្បារដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ នេះបើតាមរបាយកាណ៍មន្រ្តីអាវុធ។

អ្នកទាំង៧នាក់នោះ រួមមាន ទី១.ឈ្មោះ ថន ពិសាល អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ម៉ាត សុមិត អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ ណៃ ចំណាន (ទាំង៣នាក់នេះ គឺជាសង្ឃដែលគង់នៅវត្តសង្វររង្សី ស្ថិតនៅឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង)។ ចំណែកទី៤.ប៉ុន មឿន អាយុ ២០ឆ្នាំ ទី៥.ឈ្មោះ ឈឿន វណ្ណា អាយុ២០ឆ្នាំ ទី៦.ឈ្មោះប៉ិន វណ្ណៈ និង ទី៧.ឈ្មោះ ធឿង ថាង អាយុ២២ឆ្នាំ។ អ្នកទាំងនោះ ត្រូវឃាត់ខ្លួនក្រោយពីសមត្ថកិច្ចសាកសួរ និងធ្វើតេស ឃើញថា ឈ្មោះ ធឿង ថាង មានផ្ទុកសារធាតុញៀន។

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានប្រគល់យុវជន២នាក់ ដែលជាសង្ឃលួចមកដើរលេងនោះទៅឲ្យមន្ទីរធម្មការ និងសាសនា។ ចំណែកយុវជន៣នាក់ទៀត ត្រូវធ្វើកិច្ចសន្យា ហើយឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកឈ្មោះ ធឿង ថាង ដែលមានសារជាតិញៀន ត្រូវអនុវត្តតាមនីតិវិធីឃាត់ខ្លួនជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ក៏មានលោកសង្ឃចំនួន​៣អង្គដែរដែល គង់នៅវត្តដងទង់ ខេត្តកំពត ត្រូវបានកម្លាំង​នគរបាល ដោយរកឃើញពាក់ព័ន្ធប្រើប្រាស់នូវសារធាតុញៀន ហើយសម្រេចធ្វើការឃាត់ខ្លួន។

ប្រជាពលរដ្ឋ និងសាធារណជន បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះព្រះសង្ឃមួយចំនួន ដែលពុំបានប្រកាន់ខ្ជាប់នូវសង្ឃវិន័យឱ្យបានត្រឹមត្រូវ ហើយបំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ កន្លងទៅ ក៏មានជនមួយចំនួន​បានក្លែងជាសង្ឃស្លៀកស្បង់ជីវរ ដើរបោកប្រាស់យកលុយពីប្រជាពលរដ្ឋផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី