CamNews

ក្រុម​បរិស្ថាន​និយាយ​ថា ត្រី «Nemo» កំពុង​តែ​ស្ថិត​នៅ​ក្នុង ស្ថាន​ភាព​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកបរិស្ថានជនជាតិអាមេរិក និយាយថា ត្រីពណ៌ទឹកក្រូច​ដ៏ស្រស់ស្អាត ដែលត្រូវបានគេយកទៅ ធ្វើជាតួអង្គនៅក្នុងរឿងគំនូរជីវចល ដែលមានចំណងជើងថា «Nemo» កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជ និងត្រូវការការពារជាបន្ទាន់។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦។

មជ្ឈមណ្ឌលនានា ភាពនៃជីវសាស្រ្តនៅក្នុងរដ្ឋ អារីហ្សូណាសហរដ្ឋអាមេរិក បានស្នើសុំសហព័ន្ធរដ្ឋាភិបាល កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ ឲ្យធ្វើការពិចារណា ដើម្បីចុះឈ្មោះប្រភេទត្រី​ពណ៌ទឹកក្រូច និង ត្រីចំនួន ៧ប្រភេទទៀត ដែលអាស្រ័យលើផ្កាថ្ម ដើម្បីរស់នៅក្នុងបញ្ជីប្រភេទសត្វ ដែលជិតផុតពូជ។

ជាមួយគ្នានេះដែរ នាយកខាងផ្នែកវិទ្យាសាស្រ្ត អាកាសធាតុនៃមជ្ឈមណ្ឌលនានា ភាព​នៃជីវសាស្រ្ត លោក Shaye Wolf បានប្រាប់កាសែត McClatchy ថា «ក្នុងខណៈនេះដែរ ពួកយើងនៅតែបន្ត បញ្ចេញឧស្ម័នពុលពីផ្ទះកញ្ចក់ ពួកយើងឃើញថា មានប្រភេទសត្វ និងរុក្ខជាតិនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោក ស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជកាន់តែច្រើនឡើងៗ ដោយសារតែបំរែបំរួល របស់អាកាសធាតុរបស់ភពផែនដី!»។

ម្យ៉ាងវិញទៀតករណីនេះ ពិតជា​សំខាន់ខ្លាំងណាស់ ពីព្រោះថា មានមនុស្សភាគតិចណាស់​ដែលអាច ដឹងថាមហាសមុទ្រកំពុងតែត្រូវបានបំផ្លាញ ដោយឧស្ម័នពុលកាបូនខ្លាំង កំរិតណា។ ​

គួរបញ្ជាក់ដែរថា ត្រីពណ៌ទឹកក្រូច​ដ៏ឆើតឆាយនេះ ត្រូវបានរកឃើញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជិតប្រទេសអូស្រ្តាលី ក្នុងខណៈ​ដែល វត្តមានរបស់ពួកវា មួយចំនួនទៀត រស់នៅក្នុងទឹកដីរបស់សហរដ្ឋ អាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង