(ភ្នំពេញ)៖ ការចេញទៅសម្ដែង នៅក្រៅប្រទេសក្នុងរដូវវស្សានេះ ជារឿងពេញនិយមបំផុត សម្រាប់សិល្បករខ្មែរ ព្រោះក្នុងរដូវនេះ ក្នុងប្រទេសកម្ពុជា មិនសូវមានកម្មវិធីចេញសម្ដែងច្រើនឡើយ ពោលអ្នកសិល្បៈតែងតែនិយាយថា គឺជារដូវដេកស៊ីលុយចាស់។ ដូចនេះ ទើបតារាម្នាក់ៗ រូតរះចង់ចេញក្រៅ ដើម្បីកើបលុយក្នុងរដូវភ្លៀកធ្លាក់នេះ។ ថ្មីៗនេះ អ្នកសិល្បៈរបស់កម្ពុជា ចំនួន៥នាក់ទៀត ត្រូវចេញទៅសម្ដែងនៅទឹកដីមហាសេដ្ឋកិច្ច សម្បូរដុល្លារ គឺអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ ក្នុងចំណោមពួកគេទាំង៥នាក់ គឺឆ្លងកាត់ការសម្ភាសន៍ជាប់តែម្នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀត បែរជាត្រូវធ្លាក់ខកខានចេញទៅកើបប្រាក់ទាំងអស់។

តារាសិល្បៈខ្មែរចំនួន៥ដួង មានដូចជា លោក ករុណា ពេជ្រ, លោក អាន គុណកូឡា ,លោក ម៉ៅ ហាជី ,កញ្ញា សុវត្ថិឌី ធារីកា និងនិងតារាចម្រៀង អ្នកនាង សុន សន្យា ហើយក្នុងចំណោមតារាចម្រៀងទាំង៥ ដួងនេះ គឺមានតែ លោក ករុណា ពេជ្រ ម្នាក់គត់ ដែលអាចសម្ភាសន៍ជាប់ នៅស្ថានទូតអាមេរិក កាលពីពេលថ្មីៗនេះ ហើយក្រៅពីនោះ តារាចម្រៀងបួនរូបទៀតធ្លាក់លឺសូរតែក្ដុក តែម្ដង។

ប្រភពជិតដិត នឹងតារាចម្រៀងទាំងនោះ បាននិយាយថា ជារឿងស៊យបំផុតស្ទើរតែមិនគួរឲ្យជឿ ដែលពួកគេទាំងបួននាក់ធ្លាក់ ហើយជាប់តែម្នាក់ ព្រោះឯកសារបានត្រៀមរួចរាល់ហើយ មិនមានអ្វីចោទជាបញ្ហាអ្វីឡើយ។ តែប្រភពផ្សេងពីនោះ បានបង្ហើបថា ស្ថានទូតអាមេរិក បានរឹតបន្តឹងយ៉ាងខ្លាំង សម្រាប់សិល្បករខ្មែរ ព្រោះកន្លងមកតារាមួយចំនួន បានចាកចេញហើយ មិនចង់ត្រឡប់មកវិញ តារាខ្លះរត់គេចកំឡុងពេលសម្ដែង និងបង្ករបញ្ហាច្រើន។

ប្រភពដដែលបានបន្តថា មូលហេតុដែលលោក ករុណា ពេជ្រ ជាប់តែម្នាក់ឯង ព្រោះលោកមានភាពគួរឲ្យទុកចិត្តជាងគេ ថាលោកនឹងត្រឡប់មកវិញ ក្រោយចប់ការសម្ដែង ព្រោះមានវីឡាដ៏ស្កឹមស្កៃ ជិត៦០ម៉ឺនដុល្លារ នឹងការងារក្នុងស្រុកជាច្រើន ដែលប្រាកដណាស់ថា មិនចោលឆ្អឹងនៅអាមេរិកឡើយ។ យ៉ាងណាក្ដី ផ្ទុយពីនោះ គេសង្កេតឃើញ តារាចម្រៀងថ្មី លោក អៀម វណ្ណី បែរជាសម្ភាសន៍ជាប់នឹងត្រឡប់មកវិញរួចរាល់ ខណៈដែលលោកមិនមានអ្វីជាដុំកំភួនឡើយ នេះប្រហែលមកពីតារាបួននាក់ មិនបានរៀបចំឲ្យបានល្អ ទើបធ្លាក់ព្រាតដូចនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង