(ភ្នំពេញ)៖ ថ្មីៗនេះ មានព័ត៌មានមួយផ្ទុះឡើងថា លោក ករុណា ពេជ្រ មានប្រុសក្មេងជួយ ហើយអ្នកខ្លះមិនទាន់ស្គាល់ថា ប្រុសក្មេងនោះជាអ្នកណាឡើយ ប៉ុន្តែពេលនេះ ទំព័រកំសាន្ត បានព្យាយាមស្វែងរកប្រុសក្មេងម្នាក់នោះ ហើយបាន call ទៅជួបលោក ដើម្បីបញ្ជាក់ ជុំវិញព័ត៌មានលេចឮនេះ កុំឲ្យទស្សនិកជនយល់ច្រឡំ។

តាមពិតពាក្យថា ប្រុសក្មេងជួយលោក ករុណា ពេជ្រ គឺប្រុសក្មេងនោះ ជាអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្ម ថោន ដែលបានដឹកនាំសម្ដែងបទលោក ករុណា ពេជ្រ ដែលមានការគាំទ្រច្រើន ជាមួយនឹងបទភ្លេងថ្មី និងក្បាច់រាំប្លែក ដែលបានអូសទាញអ្នកចូលមើលក្នុង page និងyoutube ជាច្រើន នឹងបាន share តៗគ្នា រហូតមានអ្នកខ្លះបានរាំក្បាច់នេះ cover post ក្នុង facebook ទៀតផង បានជាធ្វើឲ្យបទនេះកាន់តែមានការចាប់អារម្មណ៍។

អ្នកដឹកនាំសម្ដែងម្នាក់នោះ ឈ្មោះថា ឃុន ធារិទ្ធ ហៅក្រៅ Rith omega បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកខាងហិរញ្ញវត្ថុ ហើយដោយសារការស្រឡាញ់សិល្បៈ និងជំនាញការងារ ជាអ្នកដឹកនាំសម្ដែងនេះ បានធ្វើលោកឲ្យប្រឹងប្រែងជំនះ មកដល់សព្វថ្ងៃ ខណៈពីដំបូងពុំមានការមិនពេញចិត្តពីអ្នកផ្ទះ ព្រោះឪពុកជាប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកណ្តាល និងប្រធានផ្សារតាខ្មៅ និងម្ដាយជាសាស្រ្តារចារ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ពួកគាត់ចង់លោកមកធ្វើការងាររដ្ឋ និងជួយមុខរបរគ្រួសារ ។

ប៉ុន្តែពេលនេះ ដោយសារមានការទទួលស្គាល់ពីសិល្បៈ និងមានស្នាដៃផង ធ្វើឲ្យអ្នកផ្ទះរបស់លោក មានការសប្បាយចិត្ត នឹងបានផ្តល់កំលាំងចិត្តបន្តទៀត។ លោក ឃុន ធារិទ្ធ ប្ដេជ្ញាថា នឹងបន្តអាជីពជាអ្នកដឹកនាំសម្ដែងនេះ ឲ្យមានភាពរីកចម្រើនឡើងជាបន្តទៀត បន្ទាប់ពីមានការគាំទ្រ និងលើកទឹកចិត្តច្រើនពីសំណាក់ទស្សនិកជនរួចមក។

អ្នកដឹកនាំសម្ដែងក្នុងបទចម្រៀង ខារ៉ាអូខេ ឃុន ធារិទ្ធ បន្ទាប់ពីបានប្រើជីវិតតស៊ូ ក្នុងសិល្បៈអស់រយៈពេលជាច្រើនចាំមក ត្រូវបានគេមើលឃើញថា លោកចាប់ផ្ដើមមានមហាជនស្គាល់ ជាបណ្ដើរហើយ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ កាន់តែមានភាពទូលំទូលាយ ហើយលោកសម្រេចចិត្តចិញមុខជាសាធារណៈ ជាពិសេសតាមរយៈសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ កាលពីពេលថ្មីៗនេះ ។

បទចម្រៀង ដែលលោកដឹកនាំសម្ដែង ហើយមានគេទទួលស្គាល់ច្រើន មានដូចជាបទ «ឲ្យគេញ៉ែលឿនម្ល៉េះ, ប្រពន្ធខ្ញុំយំនឹកសង្សារ, អូនឲ្យអ្នកណាបោកចិត្តទៀតហើយ» ដែលច្រៀងដោយលោក ខេម។ បទ «រាំរញ្ញួយគ្រែ» ច្រៀងដោយកាតុ ដែលបានហៅរ៉ូលីន មកសម្ដែងមានការគាំទ្រច្រើន ។

លោក ឃុន ធារិទ្ធ បានចូលមកក្នុងផលិតកម្ម ថោន តាមរយៈលោក យឹម តាស្រង់ និងធ្លាប់ធ្វើការនៅ ផលិតកម្ម Sunday និងហង្សមាស ផងដែរ៕

<object width="496" height="425" data="http://www.youtube.com/v/nmxJjsiPZlk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/nmxJjsiPZlk&rel=1" /></object>

<object width="488" height="418" data="http://www.youtube.com/v/F2Avf2PKXKA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/F2Avf2PKXKA&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី