ភាពយន្ត ៖ ៦ ធ្នូ ២០១៦ ត្រូវនឹងថ្ងៃអង្គារស្អែកនេះ តើប្រិយមិត្តទាំងអស់គ្នា មានគម្រោងដើរ កំសាន្ត ដើម្បីលំហែរ អារម្មណ៍ហើយឬនៅ? បើនៅទេ ឆ្លៀតឱកាសនេះ Admin សុំណែនាំឲ្យឆ្លៀតពេលវេលា ទៅតាមដានទស្សនា ទាំងអស់គ្នាខ្សែភាពយន្តថ្មី ដែលទើបតែមកដល់ នឹងចាប់ផ្តើមចាក់បញ្ចាំងថ្ងៃដំបូង ស្អែកនេះហើយ នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងព្រះរាជាណាចក្រ កម្ពុជា នោះគឺ The Warrior's Gate ឬ អ្នកចម្បាំងឆ្លងភព ។

The Warrior's Gate ឬ អ្នកចម្បាំងឆ្លងភព បើនិយាយពីរូបភាពវិញត្រជាក់ភ្នែកតាំងតែពីដើមដល់ចប់ ស្របពេលដែលឈុតឆាកប្រយុទ្ធឆ្លងភព ប្រយុទ្ធតាំងពីទឹកដីអាមេរិក រហូតដល់ចិនបុរាណនឹងធ្វើឲ្យ អស់លោកអ្នកភ្លេចដកដង្ហើមក៏ថាបាន ព្រោះថា ល្អមើលខ្លាំងតែម្តង ហើយអ្វីរឹតតែពិសេសនោះគឺថា តើនឹងអ្វីកើតឡើងឲ្យពិតប្រាកដនៅពេលដែល បុរសក្នុងសម័យទំនើបបានជួបនឹងនារីសម័យបុរាណ ដែលរូបនាងផ្ទាល់គឺជាព្រះនាង របស់ប្រទេសចិន។ Gamer សម័យទំនើប នៅមិននៅបែរជាឆ្លងភព ទៅកាន់សម័យចិនបុរាណ ដែលរូបគេផ្ទាល់ ត្រូវវិវត្តន៍ខ្លួន នៃបច្ចេកទេសលេងហ្គេមរបស់ខ្លួន ទៅជា កំពូលអ្នកប្រយុទ្ធ កុងហ្វូ បុរាណ ដើម្បីក្លាយទៅជា កំពូលអ្នកប្រយុទ្ធ ក្នុងការសង្គ្រោះព្រះនាងស្តេច ចិន ។ តើពួកគេអាចឆ្លងភពបានយ៉ាងដូចម្តេច? តើដំណើររឿងនៃ កំពូលអ្នកចម្បាំងនឹងទៅជាយ៉ាង ណា? ចឹងទេ កុំឲ្យខកខាន និងកុំឲ្យទស្សនាក្រោយគេ តោះស្អែកនេះហើយ ថ្ងៃចាក់បញ្ចាំងថ្ងៃដំបូង តោះទៅដានទស្សនាទាំងអស់គ្នា គ្រប់រោងភាពយន្តទំនើបៗ ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។

<object width="480" height="380" data="http://www.youtube.com/v/-kOLqmDUPBE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-kOLqmDUPBE&rel=1" /></object>