ភ្នំពេញៈ តារាចម្រៀងម្ចាស់បទ "តែងសេចក្តីពីពុក" លោក ករុណា ពេជ្រ គឺជាតារាចម្រៀងមួយដួង ដែលមានឈ្មោះបោះសំឡេង និងជាតារាដែលជោគជ័យ ទាំងអាជីពសិល្បៈ និងមុខជំនួញ កំពុងតែមានសន្ទុះឡើងបន្តបន្ទាប់នោះ។ ថ្មីៗនេះក៏ស្រាប់តែលេចឮព័ត៌មានថា លោកកំពុងតែងាកមក ចាប់អាជីពថ្មីបន្ថែម ពីលើអាជីពចាស់បន្ថែមទៀត គឺជាអ្នកដឹកនាំសម្តែង នៅផលិតកម្មថោន ។

តាមរយៈ Facebook ផ្លូវការរបស់អ្នកដឹកនាំកម្មវិធី ប្រចាំផលិតកម្មថោន លោក វ៉ាត់ លីម៉េង បានយករូបរបស់លោក ករុណា ពេជ្រ មកបង្ហោះហើយបានសរសេរ បង្ហាញជាសាធារណៈថា "ស្វាគមន៍ អ្នកដឹកនាំសម្តែងថ្មី....Welcome new Director..." ។
គ្រាន់តែមានព័ត៌មានលេចឮថា តារាចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានងាកទៅស្រវ៉ាចាប់អាជីពថ្មី គឺជាអ្នកដឹកនាំកម្មវិធី ដោយព័ត៌មាននេះបានធ្វើឲ្យ អ្នកគាំទ្រលោកជាច្រើន មានការព្រួយបារម្ភថាបាត់វត្តមាន តារាក្នុងដួងចិត្តរបស់ពួកគេ និងខ្លាច លោក ករុណា ពេជ្រ លែងចេញបទចម្រៀង លក់បន្តទៀតជាដើម ។

ពាក់ព័ន្ធនឹងចម្ងល់នេះដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មថោន លោក មាស សុខរតនៈ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ លោកបានប្រាប់ឲ្យដឹងថា "ចំពោះព័ត៌មានដែលថាលោក ករុណា ពេជ្រ ផ្លាស់ប្តូរអាជីពពីតារាចម្រៀង ទៅស្រវ៉ាអាជីព ជាអ្នកដឹកនាំសម្តែងនោះ មិនមែនជាការពិតទេ ព្រោះថារហូតមកដល់ពេលនេះ លោកនៅមិនទាន់បាន ទទួលព័ត៌មាននេះនៅឡើយទេ ហើយរឿងនេះក៏មិនអាច ទៅរួចដែរ " ។

អ្នកដឹកនាំដែលមាន ភាពរួសរាយរាក់ទាក់រូបនេះ បានប្រាប់ឲ្យដឹងទៀតថា រាល់ថ្ងៃនេះលោក ករុណា ពេជ្រ គាត់មានការមមាញឹក ជាមួយការងារច្រៀងខ្លាំងណាស់ ស្ទើរតែគ្មានពេលទំនេរផង តើលោកមានពេល ឯណាងាកមកធ្វើជាអ្នកដឹកនាំសម្តែងនោះ ម្យ៉ាងបើនិយាយពីប្រាក់ចំណូលវិញ គឺលោកបានចំណូលពី ការច្រៀងច្រើនខ្លាំងណាស់ គ្មានហេតុផលអ្វីមកធ្វើជាអ្នកដឹកនាំទេ ព្រោះថាអាជីពនេះហត់នឿយខ្លាំងណាស់ ចំណូលក៏មិនសូវបានច្រើនដូចច្រៀងដែរ លោកគិតថាការបង្ហាញព័ត៌មាននេះ ទំនងគ្រាន់តែជាការបង្ហោះលេង ឬក៏ជាឈុតក្នុងការសម្តែងតែប៉ុណ្ណោះ មិនមែនជារឿងពិតទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល