ភ្នំពេញ៖ តារាចម្រៀងជ្រកក្រោមផលិត M កញ្ញា ជិន ស្រីនុត ថ្មីៗនេះ បានបែកធ្លាយដំណឹងថា នាងបានលួចលាក់សាងសម្ព័ន្ធភាព ស្នេហាផ្អែមល្ហែមយ៉ាងជ្រាលជ្រៅ ជាមួយបុរសអាណិកជនក្រៅស្រុកម្នាក់ រហូតឈានដល់ដំណាក់កាលចុងក្រោយ នៃការព្រមព្រៀងរៀបចំពិធីភ្ជាប់ពាក្យ ជាមួយគ្នាទៀតផង ។

ប្រភពពីចង្កោមអ្នកសិល្បៈ បាននិយាយខ្សឹបខ្សៀវគ្នាថា បច្ចុប្បន្នតារាចម្រៀងស្រី ជិន ស្រីនុត មានគូកំណាន់ចិត្តស្នេហ៍ស្មោះ រួចទៅហើយ ខណៈដែលអ្នកទាំងពីរ បានស្គាល់ស្វែងយល់ចិត្តគ្នា អស់រយៈពេលមួយឆ្នាំកន្លះមកហើយ ។ ប៉ុន្តែចំណងស្នេហ៍ដែល កើតឡើងពីការផ្តើមចិត្ត រវាងពួកគេទាំងពីរ ពុំត្រូវបានបញ្ចេញដោយបើកចំហរឱ្យនរណាដឹងនោះឡើយ ដោយតារាស្រីរូបនេះ តែងព្យាយាមបិទបាំង ពីក្រសែភ្នែកគេឯងជានិច្ច ។

ប្រភពដដែលបាននិយាយទៀតថា ផ្តើមពីការស្រឡាញ់ និងយល់ចិត្តគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់ពេលវេលា សិក្សាមើលចិត្តគ្នា អស់រយៈពេលជាងមួយឆ្នាំមកនោះ ទើបឥឡូវចំណងស្នេហ៍ ឆ្លងទ្វីបរវាងស្រីស្រស់ ជិន ស្រីនុត និងបុរសអាណិកជនអាម៉េរិក ឈានដល់ដំណាក់កាល នៃការរៀបចំពិធីភ្ជាប់ពាក្យ បញ្ចប់មន្ទិល ព្រោះពិធីនេះ គឺធ្វើឡើងដោយ បើកចំហរ ។

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY តាមសារអេឡិចត្រូនិច កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ តារាចម្រៀង ជិន ស្រីនុត បាននិយាយបែបភ្ញាក់ផ្អើលថា «មានមកពីណាបង…អ្នកណាថាចេះតែថាទៅ ព្រោះអីខ្ញុំអត់ដឹងអីផងហ្នឹង» ។

កញ្ញា ជិន ស្រីនុត បានបន្តថា «គេនិយាយអីនិយាយទៅ ខ្ញុំអត់ដឹង តែបើសិនខ្ញុំភ្ជាប់ពាក្យ ឬរៀបការនោះ ខ្ញុំនឹងប្រាប់ខាងបងមុនគេ ។ ម្យ៉ាងទៀត ខ្ញុំក៏សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានដែលគេនិយាយថា ខ្ញុំត្រៀមគម្រោងភ្ជាប់ពាក្យ និងរឿងមានទំនាក់ទំនង ស្នេហាជាមួយប្រុសក្រៅស្រុកនោះ...» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល