ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធស្នូលដ៏រឹងមាំ របស់ក្លឹប Bayern Monich គឺកីឡាករ Thomas Muller មានបំណងចង់ផ្ទេរចូលមកកាន់ទឹកដី Man Uited ក្នុងតម្លៃខ្លួន ៦០លានផោន ប៉ុន្ដែត្រូវជាប់បញ្ហាដោះស្រាយជាមួយក្លឹបដោយផ្ទាល់ ចំពោះសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ លើដំណើរទីផ្សារមួយនេះ ។

ខ្សែប្រយុទ្ធជម្រើសជាតិ អាល្លឺម៉ង់ និងជាស្នូលដ៏រឹងមាំរបស់ ក្លឹប Bayern Munich ត្រូវបាន លោក Louis Van Gaal ធ្លាប់ចូលសួរទីផ្សារផ្ទេរចេញរួចម្ដងហើយ ដោយលោក ហ៊ានឲ្យតម្លៃរហូតដល់ទៅ ៦០ លានផោន នឹងប្រាក់ខែសម្រាប់កីឡាករ គឺ ១លានផោនក្នុងមួយខែ និងចុះក្នុងបញ្ជីកីឡាករដែលឆ្នើមប្រចាំក្រុម ជាមួយកិច្ចកុងត្រារយៈពេលវែង ថែមទៀតផង ប្រសិនជាកីឡាករ យល់ព្រមចាកចេញពី Bayern Munich ។ Thomas Muller ធ្លាប់មានទំនាក់ទំនងជាមួយលោក Louis Van Gaal តាំងពីលោក បានដឹកនាំក្លឹប Bayern Munich មកម្ល៉េះ ព្រោះកីឡាករ Thomas Muller ឈរជើងក្នុងក្លឹប Bayern Munich តាំងតែពីនៅក្នុងក្រុម យុវជន។ ហើយឱកាសផ្ទេរចេញនេះ ក៏ស្ថិតក្នុងក្ដីស្រម៉ៃរបស់កីឡាករផងដែរ ប៉ុន្ដែកីឡាករត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំក្លឹបសិន មុនពេលចាកចេញ។

ដំណើរទីផ្សារផ្ទេរចូល Man Untd របសកីឡាករ Thomas Muller ត្រូវចប់ ត្រឹមពាក្យសម្ដីរបស់ លោក Karl-Heinze Rummenigge ដែលជាមន្ដ្រីគ្រប់គ្រងក្នុងក្លឹប Bayern Munich បានអះអាងថា លោក និង អ្នកឯទៀត មិនអនុញ្ញាតឲ្យ លក់កីឡាករទៅកាន់ Man United បន្ដទៀតឡើយ ក្នុងរដូវកាលតែមួយ បន្ទាប់ពី កីឡាករ Bastian Schweinsteiger ដែលក្លឹបធ្លាប់លក់ក្នុងតម្លៃខ្លួន ១០ លានផោនទៅឲ្យ Man United ។ ហេតុនេះហើយប្រសិនជាកីឡាករចង់ផ្ទេរទៅកាន់ Man United នោះ ត្រូវដោះស្រាយរឿងនេះជាមុនសិន ទើបអាចផ្ទេរបាន។

កីឡាករ Thomas Muller ត្រូវបានភ្នាក់ងារទីផ្សារកីឡាករ អះអាងថា គឺជាមុខសញ្ញាសំខាន់បំផុត របស់ Man United ក្នុងរដូវកាលនេះ ហើយក្លឹបក៏ត្រៀមលុុយជាស្រេចដោយហ៊ាន បំបែកកំណត់ត្រាកញ្ចប់ថវិការប្រចាំក្លឹបទៀតផង ឲ្យតែទិញបានកីឡាករ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar