CamNews

សារព័ត៌មា​ន​ Rappler ត្រូវ​បាន​រដ្ឋាភិបាលដកហូតអាជ្ញាបណ្ណ

ប្រទេសហ្វីលីពីនបានដកហូតអាជ្ញាបណ្ណ សម្រាប់គេហទំព័រព័ត៌មានភាសាអង់គ្លេស មួយឈ្មោះថា «Rappler» ធ្វើ​ឲ្យ​មាន​ការជជែកអំពី សេរីភាពសារព័ត៌មាននៅក្នុងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីន ត្រូវបានគេចាត់ទុកថា មានសេរីភាព និង​ភាព​រស់រវើកបំផុតនៅអាស៊ី។

Rappler ធ្លាប់បានរិះគន់រដ្ឋាភិបាលរបស់លោក Rodrigo Duterte ដែលធ្វើ​ឲ្យ​មាន​ការ​ខ្សឹប​ខ្សៀវថាការសម្រេចចិត្តដកហូតអាជ្ញាបណ្ណ គឺជាការបំបិទ​សិទ្ធ​សារព័ត៌មាន ទោះបីរដ្ឋាភិបាលជំទាស់ថា គេហទំព័រនេះ​បានរំលោភលើច្បាប់ក៏​ដោយ​​។

តើ Rappler ជា​អ្វី?

Rappler គឺជាគេហទំព័រព័ត៌មានមួយនៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១២ ដោយអតីត​អ្នកកាសែតរបស់ទូរទស្សន៍ CNN ម្នាក់ឈ្មោះ Maria Ressa ។

គេហទំព័រនេះបានល្បី​ ដោយ​សារ​តែ​ព័ត៌មាន​បែប​ស៊ើបអង្កេត និង​ការ​ផ្សាយអត្ថបទដែលមានការរិះគន់យ៉ាងខ្លាំងចំពោះលោកប្រធានាធិបតី Duterte ។

តើ​អ្វី​បាន​ជា​អាជ្ញាបណ្ណរបស់​ Rappler ត្រូវ​បាន​ដក​ហូត?

អាជ្ញាធរបាននិយាយថា គេហទំព័រនេះ ដែលមានវិនិយោគិនអាមេរិកពីរនាក់ បានរំលោភលើមាត្រា​មួយនៅក្នុងរដ្ឋធម្មនុញ្ញ ដោយ​កំណត់ថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយត្រូវ​តែ​ជា​ពលរដ្ឋហ្វីលីពីន។

នៅសប្តាហ៍នេះ គណៈកម្មការមូលបត្រ (SEC) ដែលធ្វើនិយ័តកម្មផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសហ្វីលីពីន បានសម្រេចថាប្រាក់​វិនិយោគលើក្រុមហ៊ុន Rappler គឺគ្រប់គ្រងដោយជន​បរទេស។

ប៉ុន្តែ Rappler អះអាង ថាវេបសាយនេះគឺពិតជា «ឯករាជ្យ»។

អ្នកស្រី Ressa បានប្រាប់ BBC ថា៖ «Rappler គឺ ជា​កម្មសិទ្ធ​របស់ជនជាតិហ្វីលីពីន ​100% ។ ខ្ញុំ​ហ៊ាន​អះអាងថា យើងកំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញរប​ស់​ហ្វីលីពីន» ។

«យើងបានបង្កើត Rappler ក្នុង​នាម​ជា​ សម្លេងឯករាជ្យ និងជាបណ្តាញ Omidyar ដែល​ឯករាជ្យ» ។

តើ​លោកប្រធានាធិបតី Duterte បាននិយាយអ្វីខ្លះអំពីគេហទំព័រ​នេះ?

«ព័ត៌មាន​មិន​ពិត»​ នេះ​គឺ​ជា​អ្វី​ដែល​លោកប្រធានាធិបតី Duterte បាន​ពិពណ៌នា​អំពី​ Rappler។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​បដិសេធថា ការ​ដក​ហូត​អាជ្ញា​បណ្ឌ​មិន​បាន​ពាក់ព័ន្ធ​និង​នយោបាយ​ឡើយ។​

លោក​ Duterte បាន​និយាយ​ពី​ Rappler ជា​លើក​ដំបូង​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ថា​ជា​គេហទំព័រ​គ្រប់​គ្រង​ដោយ​ពួក​អាមេរិក។ លោក​ប្រធានាធិបតី ធ្លាប់​បាន​និយាយ​ថា អ្នក​កាសែត​ជា​ច្រើន ដែល​ត្រូវ​បាន​សម្លាប់ ពិត​ជា​សិក្កសម​នឹង​ស្លាប់​មែន។

តាំង​ពី​ឆ្នាំ ១៩៨៦ អ្នកកាសែត ១៧៦​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ ហ្វីលីពីន ដែល​ជា​ប្រទេស​មួយ​ពោរពេញ​ដោយ​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​កាសែត។

តើ​ប្រជាជន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ?

ប្រជាជនហ្វីលីពីន បាន​ធ្វើ​យុទ្ធនាការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់ Rappler ដោយ​ការ​ប្រើ #DefendPressFreedom និង #IStandWithRappler ៕

ប្រភព៖ ប៊ីប៊ីសុី