(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺធ្ងន់ ចូលសម្រាកព្យាបាល នៅមន្ទីពេទ្យពីសំណាក់ព្រឹទ្ធាចារ្យល្ខោនបាសាក់ លោកតា អ៊ុំ សាមិត្ត ដែលមានវ័យ៨១ឆ្នាំ កាលពីពេលថ្មីៗមកនោះ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានដឹកនាំសិល្បករ-សិល្បការិនី ជាច្រើនរូប ចុះទៅសួរសុខទុក្ខ អាការៈជំងឺលោកតា អ៊ុំ សាមិត្ត ដោយផ្ទាល់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។

លោក សុះ ម៉ាច បានថ្លែងប្រាប់ Khmertalking ឲ្យដឹងនារសៀល ថ្ងៃទី០៨ ខែវិច្ឆិកា នេះថា « កាលពីព្រឹកនេះ ខ្ញុំបាទក្នុងនាមជា ប្រធានសមាគមសិល្បករខ្មែរ ដែលនឹងត្រូវផុតអាណត្តិ នៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ និង តំណាងឲ្យសមាជិករបស់សមាគម បានដឹកនាំក្រុមប្រឹក្សាទៅសួរសុខទុក្ខ លោកតា អ៊ុំ សាមិត្ត អាយុ៨១ឆ្នាំ ព្រឹទ្ធាចារ្យល្ខោនបាសាក់ ដែលកំពុងសម្រាកព្យាបាលជំងឺសួត និងបេះដូងនៅអគារ (ក៤) ក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្នុងជីវភាពខ្វះខាតខ្លាំង បំផុត!»។

ប្រធានសមាគមសិល្បករខ្មែររូបនេះបានបន្តថា ក្នុងដំណើរទៅសួរសុខទុក្ខ ព្រឹទ្ធាចារ្យល្ខោនបាសាក់លោកតា អ៊ុំ សាមិត្ត នេះដែរ យើងក៏បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ សម្រាប់ជួយចេញ ថ្លែព្យាបាលខ្លះៗ ដល់ក្រុមគ្រួសារគាត់ ដែលថវិកាទាំងនោះ បានមកពីសប្បុរសជនដូចជា លោកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» ៥០ដុល្លារ និងលោក យ៉ង ពៅ ជាតន្ត្រីករ បានជួយឧបត្ថម្ភចំនួន១០ម៉ឺនរៀល ផងដែរ។

បើតាមការឲ្យដឹង ពីសំណាក់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានបន្ថែមថា «គ្រានោះដែរ លោកតា អ៊ុំ សាមិត្ត និងក្រុមគ្រួសារក៏ដូចជារូបខ្ញុំបាទ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសបំផុតនោះ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងតែផ្តល់នូវសេចក្តីមេត្តា ករុណា អាណិត អាសូរប្រោសប្រណី ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចអ្នកសិល្បៈ ដែលជួបការលំបាកកន្លងមក ក៏ដូចជាពេលនេះ គួរឲ្យគោរព និងដឹងគុណបំផុត។

លោកតា ព្រមទាំងក្រុមគ្រួសារ ក៏សូមជូនពរដល់សមត្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងរួមទាំងសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធិពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ ម្យ៉ាងទៀតបើសប្បុជន មានបំណងឧបត្ថម្ភដល់លោកតា សូមទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០១២ ៣៦៧ ១០២៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង