ព័ត៌មានអន្តរជាតិ ៖ ពលករ ចំណាកស្រុក ពីប្រទេសមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានរកឃើញថា ពិតជា មានទោសកំហុស ខណៈប្រឈមនឹងការកាត់ទោស ប្រហារជីវិត ពាក់ព័ន្ធនឹងបទឧក្រិដ្ឋរបស់ខ្លួន សម្លាប់ភ្ញៀវទេសចរបរទេស ជនជាតិអង់គ្លេស ២ នាក់ នៅលើដីកោះ ប្រទេសថៃ កាលពីអំឡុងឆ្នាំ ២០១៤ ។

ប្រភពបញ្ជាក់អោយដឹងថា ជនជាប់ចោទ ២ នាក់ ដែលជាកម្មករចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ា នោះមានឈ្មោះថា Zaw Lin និង Wai Phyo បានសម្លាប់ភ្ញៀវទេសចរ បរទេស ២ នាក់ មកពីទឹកដី ប្រទេសអង់គ្លេសឈ្មោះ Hannah Witheridge វ័យ ២៣ ឆ្នាំ និង David Miller វ័យ ២៤ ឆ្នាំ ។ ប្រភព ពីចៅក្រមបន្តទៀតថា សាកសព ភ្ញៀវទេសចរ ពនេចរ (backpackers) ទាំង ២ នាក់ ត្រូវបានរក ឃើញថាបានស្លាប់បាត់បង់ជីវិតបាត់ទៅ ហើយ លើដីកោះ Koh Tao ភាគខាងត្បូង ប្រទេសថៃ នា ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៤ ។ របាយការណ៍ បញ្ជាក់ងោយដឹងថា ដើមឡើយ ជនជាប់ចោទ ២នាក់ ដែលជាកម្មករចំណាកស្រុកនោះ បានទទួលសារភាព ថាបានសម្លាប់មនុស្សពិតប្រាកដមែន ប៉ុន្តែ ក្រោយមកទៀត បានប្រែក្រឡាស់សម្តីថាពួកគេត្រូវបានធ្វើទារុណកម្ម។ ទោះជាយ៉ាងណាក៏ដោយ ចុះ តុលាការប្រទេសថៃ ពី Koh Samui ដោយមាន អង្គចៅក្រម ៣ រូបជាប្រមុខនោះ បញ្ជាក់អោយ ដឹងថា ជនជាប់ចោទទាំង ២នាក់ ពិតជា ប្រព្រឹត្តិបទល្មើស ឃាតកម្ម ខណៈចេញសេចក្តីសម្រេច កាត់ទោសពួកគេ ប្រឈមមុខនឹងការប្រហារជីវិតតែម្តង៕

- អាន ៖ នាយករដ្ឋមន្រ្តីថៃ សុំទោសទៅលើពាក្យ Comment "ស្លៀកប៊ីគីនី មិនស៊ីចស៊ី អាចនឹងរងការវាយប្រហារ"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង CNA