កំសាន្ត ៖ វិរបុរស នឹងវិរនារី នៅក្នុងរឿង "Justice League" នឹងធ្វើអោយលោកអ្នកសរសើរមិនដាច់ពីមាត់ ពីភាពអស្ចារ្យនៅក្នុងរឿង។

គ្រាន់តែរឿងវិរបុរស ឬ វិរនារី តែមួយធ្វើកក្រើកទៅហើយ ចុះទំរាំតែរឿងដែលវិរបុរស វិរនារី ចូលគ្នាដល់ទៅ ៥ នាក់នោះ តើល្អមើលប៉ុណ្ណានោះ? ការដែលភាពយន្ដមុនមានវិរបុរស Batman និង Superman គឺអស្ចារ្យស្រាប់ទៅហើយ ប៉ុន្ដែរឿងនេះគឺមានទាំង Wonder Woman, Aquaman, The Flash ហើយនិង Cyborg ទៀត ដូច្នេះហើយភាពយន្ដនេះគឺជាភាពយន្ដដែលអ្នកត្រូវតែទៅមើលខានមិនបានឡើយ។ សាច់រឿងភាពយន្ដនេះ គឺនឹងកើតឡើងប៉ុន្មានខែបន្ទាប់ពីសាច់រឿងក្នុង "Batman V Superman: Dawn of Justice"។ រឿង "Justice League" នេះទាក់ទងនឹង Dark Knight និង Wonder Woman ក្នុងដំនើរស្វែងរកសមាជិកក្រុមវីរបុរសថ្មីមួយដើម្បីការពារផែនដីពីសត្រូវថ្មី។ តើក្រុម Justice League នេះអាចបញ្ឈប់ការវាយប្រហារនេះបានទេ? អញ្ចឹងមានតែទៅទស្សនាហើយបានដឹង។

សង្ខេបរឿង: ដោយសារខ្លួនចង់រក្សាទំនុកចិត្តដល់មនុស្សជាតិ និងដោយសារការសង្គ្រោះមនុស្ស ដោយមិនគិតពីខ្លួនឯងសោះរបស់ Superman លោក Bruce Wayne បានចូលជួយសម្ព័ន្ធមិត្តរបស់លោក ដែលទើបបង្កើតថ្មី គឺព្រះនាង Diana ដើម្បីប្រឆាំងនឹងសត្រូវដែលខ្លាំងក្លាជាងមុន។ ពួកគេបានរួមគ្នាស្វែងរក និងប្រមូលផ្តុំមនុស្សអច្ឆរិយៈជាក្រុមមួយ ដើម្បីប្រឆាំងសត្រូវថ្មី ដែលនឹងមកវាយប្រហារភពផែនដី។ ថ្វីបើមានការប្រមូលផ្តុំនៃសម្ព័ន្ធក្រុមវីរបុរសដែលពុំធ្លាប់មានពីមុនមក មានដូចជាមនុស្សប្រចៀវ, Wonder Woman, Aquaman, Cyborg និង The Flash វាក៏យឺតពេលទៅហើយដើម្បីសង្គ្រោះភពផែនដីនេះ ពីគ្រោះមហន្តរាយដ៏ធំមួយ។

រឿង “Justice League” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 3D, 4DX & ATMOS។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited