(ភ្នំពេញ)៖ ម្ចាស់បទ«ប្ដីគេទេអូន» តារាចម្រៀង នៅ ស៊ីនឿន បានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោកបានផុតកិច្ចសន្យា រយៈពេល៥ឆ្នាំ ជាមួយផលិតកម្ម រស្មីហង្សមាស នៅពេលនេះ លោកកំពុងតែពិចារណាចំនួនឆ្នាំ លើការបន្តកិច្ចសន្យាថ្មី ខណៈដែលការងារសិល្បៈសព្វថ្ងៃ កំពុងតែមមាញឹកខ្លាំងលើការសម្ដែងរឿង ព្រោះលោកមានពេលច្រើន នៅក្នុងការចូលរួមថតភាពយន្ត តាមបណ្ដាផលិតកម្មនានា ។

បន្ទាប់ពីផុតកិច្ចសន្យា ជាមួយផលិតកម្ម ហង្សមាស តារាចម្រៀង នៅ ស៊ីនឿន ត្រូវបានគេដឹងថា លោកហាក់បង្ហាញមុខក្នុងការរឿងភាគ និងរឿងដុំបានច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ លោកបានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីរបស់ផលិតកម្ម រស្មីស្ទឹងសែន ក្នុងរឿងមួយមានចំណងជើង ថា«វាសនាកូនភ្លោះ» បញ្ចាំងក្នុងស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ ដែលលោកត្រូវបានអ្នកដឹកនាំសម្ដែង ឲ្យសម្ដែងជាតួរង បន្ទាប់ពីតួឯកទៀតផង ។

ជុំវិញកិច្ចសន្យាជាមួយផលិតកម្ម ហង្សមាស តារាចម្រៀងលេចធ្លោបង្គួរ ក្នុងដួងចិត្តយុវវ័យ លោក នៅ ស៊ីនឿន បានប្រាប់ Khmertalking ថា«បើនិយាយពីកុងត្រា (កិច្ចសន្យា) គឺខ្ញុំអត់ឈប់ទេ ខ្ញុំកំពុងតែត្រៀមបន្តកុងត្រាថ្មី ជាមួយផលិតកម្ម រស្មីហង្សមាស ប៉ុន្តៃកុងត្រាថ្មីនេះ ខ្ញុំមិនទាន់ច្បាស់ទេថា ត្រូវបន្តប៉ុន្មានឆ្នាំ ខ្ញុំអត់ទាន់ច្បាស់ទេ ចំពោះបញ្ហានេះ ព្រោះខ្ញុំនៅគិតមើលសិន»។

តារាចម្រៀង នៅ ស៊ីនឿន ត្រូវបានមហាជនស្គាល់ជាទូទៅថា លោកជាតារាចម្រៀងម្នាក់ មានសំឡេងស្រទន់ បែបមនោសញ្ចេតនា ហើយនៅក្នុងផលិតកម្ម ហង្សមាស មានអាល់ប៊ុមជាច្រើន ដែលធ្វើឲ្យទស្សនិកជនស្គាល់រូបលោក ក្នុងនោះអាល់ប៊ុមបទ «ស្នេហាខ្ញុំដូចជារឿងនិទាន» ដែលលោកចាប់ដៃគូ ជាមួយនឹងតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានធ្វើឲ្យមហាជនស្គាល់ លោកកាន់តែច្រើនផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង