CamNews

បាក់​វេរ៉ង់ដា​ក្នុង​ពិធី​ឡើងផ្ទះ​ ​សម្លាប់​មនុស្ស​នៅ​ខេត្ត​កំពង់ចាម

​​កំពង់ចាម ៖ ស្ត្រី​វ័យ​ ​៧០ឆ្នាំ​ ​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​ ​ហើយ​មនុស្ស​ ​១១​ ​នាក់​ទៀត​ត្រូវ​បាន​រង​របួស​នៅពេល​ដែល​ផ្ទះ​មួយ​ខ្នង​បាន​បាក់​ធ្លាក់​មក​លើ​ភ្ញៀវ​ដែល​មក​ចូលរួម​ពិធីជប់លៀង​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ​នៅ​ខេត្ត​កំពង់ចាម​ស្រុក​ជើងព្រៃ​។

​របាយការណ៍​របស់​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​ ​នៅក្នុង​អំឡុង​ពេល​អបអរ​ពិធី​ឡើងផ្ទះ​ថ្មី ​ស្រាប់តែ​វេរ៉ង់ដា​ដែល​មាន​ភ្ញៀវ​កំពុង​អង្គុយ​ជួបជុំ​ ​បាន​បាក់​ធ្លាក់​មក​ក្រោម​បណ្ដាលឲ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ ​និង​ដល់​មនុស្សជា​ច្រើន​ទៀត​។​

​មូលហេតុ​នៃ​ការ​បាក់​នេះ​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ​ ​ប៉ុន្តែ​វា​អាច​បណ្ដាល​ពី​គុណភាព​សំណង់​មិនល្អ​។​

​លោកស្រី​បាន​និយាយ​ថា​ ​”​គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​មនុស្សម្នាក់​ស្លាប់​ ​និង​ ​១១​នាក់​រង​របួសធ្ងន់​”​។​ ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ ​ញិល​ ​បាន​ស្លាប់​បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​ ​អ្នក​រង​របួស​ ​១១នាក់​ ​ផ្សេងទៀត​ដែល​មាន​អាយុ​ពី​ ​៣៨​ ​ដល់​ ​៨០ឆ្នាំ​ ​ត្រូវ​បាន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ដើម្បី​ព្យាបាល​របួស​។​

​ក្រៅពី​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​នេះ​ ​មាន​ម៉ូតូ​ ​១គ្រឿង​ ​កង់​ ​១គ្រឿង​ ​និង​តុក​តុក​ ​១គ្រឿង​ ក៏​រង​ការខូចខាត​ផង​ដែរ​ ៕ ​

ប្រភព​ ៖ khmertimes