ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង របស់ក្លឹប Barcelona ក្រោយពីត្រូវបានគេដឹងថា កីឡាករមានបញ្ហារបួសជើង មិនអាចចូលរួបប្រកួតក្នុងព្រឹត្ដិការណ៍ល្ងាចនេះ ឥលូវកីឡាករបានបញ្ជាក់ឡើងវិញហើយ ថា កីឡាករមានភាពធូស្បើយវិញហើយ ហើយក៏អាចចូលលេងបានដែរ ។

ក្លឹប Barcelona នឹងជួបគ្នាជាមួយ ជើងខ្លាំងនៅអាស៊ីគឺ ក្លឹប Guangzhou Evergrande របស់ប្រទេសចិននៅល្ងាចនេះ ក្នុងទឹកដីប្រទេសជប៉ុន ក្នុងព្រឹត្ដិការណ៍ Club World Cup 2015 វគ្គជម្រុះផ្ដាច់ព្រ័ត្រ ខណៈដែលកន្លងមក មានដំណឹងថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ គឺកីឡាករ Neymar មិនបានចូលរួមប្រកួតនោះ ទេ ព្រោះតែ មានរបួសជើង។ កន្លងមក ដំណឹងបានចុះផ្សាយថា កីឡាករមានបញ្ហាជើង តាំងតែពីថ្ងៃមុនការប្រកួត រវាង Barcelona នឹង Leverkusen មកម្ល៉េះ មកទល់ពេល ក្រុមធ្វើដំណើរមកកាន់ទឹកដីអាស៊ី កីឡាករ ក៏មិនទាន់បានធូស្បើយនៅឡើយដែរ ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ ដោយ ថ្មីៗនេះតាមរយៈសង្គមអ៊ីស្ដ្រាហ្គាម កីឡាករបានបង្ហោះ រូបភាព នឹងពាក្យសម្ដីដោយផ្ទាល់ថា កីឡាករអាចនឹងចូលលេងជាមួយនឹងក្លឹបវិញបាន ហើយ ។