CamNews

ជនបរទេស៣នាក់​ ​ត្រូវ​បាន​សង្ស័យ​ក្នុង​ការ​ចាប់ជំរិត​ នារី​បំរើ​ការ​ក្នុង​បារ

​​ក្រោម​កិច្ចសហការ​របស់​កងកម្លាំង​នគរបាល​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ​៣​ ​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​សង្ស័យ​ថា​ជា​បក្សពួក​មួយ​នៃ​ក្រុម​ឧក្រិដ្ឋជន​ ​៥​ ​នាក់​ ​ដែល​បាន​ចាប់​នារី​ខារ៉ាអូខេ​ជាច្រើន​នាក់​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​គ្មាន​ការព្រមព្រៀង​។

​​ឧត្តមសេនីយ៍​ទោ​ ​កុល​ ​ផល្លី​ ​ប្រធានមន្ទីរ​ឧក្រិដ្ឋ​កម្ម​ក្រុង​ព្រះសីហនុ​ ​បាន​ឲ្យដឹង​ថា​ជនសង្ស័យ​ ​ដែល​ជា​ជនជាប់ចោទ​ឈ្មោះ​ ​Li​ ​Hong​ ​Jie​,​ ​Guo​ ​Yuwei​ ​និង​ ​Li​ ​Xiao​ ​Xiang​ ​ពួកគេ​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មន្រ្តី​ប៉ូលី​ស​ ​មក​ពី​ក្រសួងមហាផ្ទៃ​ ​និង​មន្ទីរ​នគរបាល​ខេត្តកំពត​ ​និង​ក្រុង​ព្រះសីហនុ​ ​នៅ​វេលា​ម៉ោង​ ​២​ ​រសៀល​នៅផ្ទះ​ជួល​មួយ​កន្លែង​។​

​លោក​បាន​ឲ្យដឹង​ទៀត​ថា​ ​បុរស​ទាំងនោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ ​សមាជិក​ក្រុម​ឧក្រិដ្ឋជន​ ​ដែល​បាន​ចាប់ជំរិត​ ​ឃុំឃាំង​ ​និង​រំលោភ​សេពសន្ថវៈ​ ​ហើយ​គំរាមកំហែង​ទារ​ប្រា​ក់់​ពី​ស្ត្រី​ទាំងនោះ​ក្នុង​ម្នា​ក់ៗ​ ​៤ពាន់​ដុល្លារ​។​

​”​ជនជាតិ​ចិន​បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​សមត្ថកិច្ច​ ​បាន​ឆ្មក់​ចូលផ្ទះ​ជួល​របស់​ពួកគេ​នៅ​ក្រុង​ព្រះសីហនុ​”​ ​។​ ​បច្ចុប្បន្ន​នេះ​ឧក្រិដ្ឋជន​ជាតិចិន​ដ៏​គ្រោះថ្នាក់​ ​ពីរ​នាក់​ផ្សេងទៀត​កំពុង​រត់គេច​ខ្លួន​។​

​លោក​បាន​បញ្ជាក់​ថា​ ​ប៉ូលី​សរឹប​អូស​បាន​ ​ខ្នោះដៃ​ ​ដំបង​ឆក់​ ​ឡាន​មួយ​គ្រឿង​ ​និង​លិខិតឆ្លងដែន​ចំនួន​បី​។​

​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅ​ក្រសួងមហាផ្ទៃ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​សាកសួរ​បន្ថែម​។​ ​ចំពោះ​បក្សពួក​ឧក្រិដ្ឋជន​ដែល​រត់គេច​ខ្លួន​ ​ប៉ូលី​សកំ​ពុង​តែ​បន្ត​ស្វែងរក​។​

​លោក​ ​សុខ​ ​សារិ​ទ្ធ​ ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ ​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា​ ​យោង​តាម​ការស៊ើបអង្កេត​របស់​ប៉ូលី​ស​ ​ដំបូង​ឡើយ​ក្រុម​ឧក្រិដ្ឋជន​បាន​បបួល​ស្ត្រី​ទាំងនោះ​ ​ទៅ​ញ៉ាំ​អាហារ​ជាមួយ​ពួកគេ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ ​ខណ្ឌ​សែនសុខ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​បន្ទាប់ពី​ស្ត្រី​ទាំងនោះ​ចូលក្នុង​ឡាន​ ​ក្រុម​ឧក្រិដ្ឋជន​បាន​នាំ​ពួកគេ​ទៅ​ខេត្តកំពត​ ​រួច​បាន​ធ្វើសកម្មភាព​ជំរិត​យក​ប្រាក់​ពី​ស្ត្រី​ទាំ​នោះ​។​

​លោក​ ​សារិ​ទ្ធ​ ​បាន​និយាយ​ថា​ ​ក្រុម​ឧក្រិដ្ឋជន​បាន​គំរាម​ទារប្រាក់​ពី​ ​ស្ត្រី​ទាំងនោះ​ ​ចំនួន​ ​៤ពាន់​ ​ដុល្លារ​ ​ក្នុង​ម្នាក់​។​

​ថៅកែ​របស់​ពួក​នាង​ ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​ប៉ូលី​ស​ ​ហើយ​ប៉ូលី​សបា​នរៀប​ចំ​ផែនការ​ដើម្បី​ដាក់អន្ទាក់​ចាប់ខ្លួន​ពួកគេ​។​

​លោក​ ​សារិ​ទ្ធ​ ​បាន​និយាយ​ថា​ ​ប្រាក់​មួយចំនួន​ត្រូវ​បាន​ប្រគល់ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ ​ដើម្បី​ល្បួង​ឲ្យ​ពួក​បង្ហាញខ្លួន​។​ ​បន្ទាប់មក​ក្រុម​ឧក្រិដ្ឋជន​បាន​ទម្លាក់​ស្រ្តី​ទាំងនោះ​ ​នៅ​ខេត្តកំពត​ ​ហើយ​បាន​រត់គេច​ខ្លួន​ ​មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ ​សារិ​ទ្ធ​ ​បាន​និយាយ​ថា​ជនរងគ្រោះ​ទាំង​ ​៥​ ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ប៉ូលី​ស​ ​ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ស្ថានទូត​ចិន​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ​លី​ ​សុធី​ ​មន្ត្រី​ប៉ូលី​សនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ចោទសួរ​។​ ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចាប់ខ្លួន​ ​រំលោភ​ ​និង​ការ​គំរាមកំហែង​ ​រួម​ជាមួយ​ការ​ចាប់ជំរិត​ទារប្រាក់​ ​និង​ឃុំខ្លួន​ដោយ​ខុសច្បាប់​ ​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​។​

​ប្រសិនបើ​រក​ឃើញថា​មាន​កំហុស​ ​ជន​ទាំងនោះ​អាច​ជាប់ពន្ធ​នា​គារ​រហូតដល់​ ​១៥​ ​ឆ្នាំ​ ៕

ប្រភព ៖ khmertimes