ភ្នំពេញៈ នៅក្នុងវិថីសិល្បៈ គេសង្កេតឃើញក្រុមត្រកូល «ខាត់» មានសមាជិកអ្នកសិល្បៈ ច្រើនជាងគេ ហើយ មានសន្ទុះគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ស្ទើរគ្រប់ៗគ្នា ។ កាលពីពេលថ្មីៗនេះ សមាជិកត្រកូល «ខាត់» គឺអ្នកនាង ខាត់ ស្រីវង និងបងស្រី អ្នកនាង ខាត់ សុឃីម បានទទួលរងការរិះគន់ និងជេរប្រមាថ ប្រើនូវពាក្យសម្ដី មិនសមរម្យមួយចំនួន ស្របពេលដែលតារាស្រីរូបនេះ បញ្ចេញរូបថតសិចស៊ី មានផ្ទៃពោះជិតគ្រប់ខែ ពីទឹកដីអាមេរិក ក្នុងឈុតសម្លៀកបំពាក់ខើចខ្លី បង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន ។

បន្ទាប់ពីមានការរិះគន់ ជេរប្រមាថ ពីសំណាក់នារីម្នាក់នោះភ្លាម បានធ្វើឲ្យក្រុមគ្រួសារ អ្នកសិល្បៈ ត្រកូល «ខាត់» បាននាំគ្នាចេញមុខ ប្រតិកម្មបន្តគ្នា ព្រោះតែខឹងសម្បារយ៉ាងខ្លាំង ទៅលើសាររិះគន់នោះ ។ អតីតតារាចម្រៀងនិងកំប្លែង ដែលមានភ័ព្វសំណាង មានស្វាមី ហើយចេញទៅរស់នៅ សហរដ្ឋអាមេរិក អ្នកនាង ខាត់ ស្រីវង បានបញ្ចេញប្រតិកម្មឆេះដំភ្លើងថា «ខ្ញុំចង់ប្រាប់ថា បើទំនេរណាស់ ទៅរកការងារធ្វើទៅ កុំនៅពិបាកចិត្តអារឿង គេនឹង វាឆាប់ចាស់ក្រែងលោរកប្ដីមិនបាន គេបានបង្កើតយើងមក ជាមនុស្សហើយ វាសំណាងណាស់ ពាក្យចាស់ពោលថា បើមិនបានទៅធ្វើបុណ្យ គួរតែកុំទៅរុកកួនបៀតបៀន អ្នកដទៃ ជីវិតខ្លីណាស់ មិនដឹងថ្ងៃណាស្លាប់ទេ ទាន់យើងនៅរស់គួរ តែគិតអ្វីឲ្យល្អៗ ធ្វើបុណ្យឲ្យច្រើន ទើបមានអាយុវែង!! ហើយសូមឲ្យ Sirey Rath គេងលក់ឲ្យស្រួល សុបិនល្អ oh! កុំភ្លេចដកដង្ហើមផង ..» ។

នៅក្នុងនោះ សូម្បីតែតារាពហុជំនាញ និងជាពិធីការិនី អ្នកនាងខាត់ សុឃីម ក៏បានបង្ហាញប្រតិកម្ម បែប សំណួរបញ្ចើចបញ្ចើរថា «សុំសួរទៅកាន់ម្ចាស់ Account Face book ឈ្មោះ Sirey Rath ផងដែរថា តើគ្រួសារខ្ញុំខុសអី បានជាជេរគ្រួសារខ្ញុំបែបនេះ? ម៉េចបានជាអ្នកមើលងាយ គ្រួសារខ្ញុំ? ពីមុនមក អ្នកហើយនឹងខ្ញុំ ដែលស្គាល់គ្នាអត់??? ..» ។

ដោយឡែក តារាកំប្លែង លោក ខាត់ ចំរើន ក៏អត់ទ្រាំមិនបាន និងចេញមុខបញ្ចេញមតិការពារកិតិ្តយស ក្រុមគ្រួសាររបស់ខ្លួនផងដែរថា «សុំប្រតិកម្មចំពោះចែ ដែលស្អាត រាងឡើងឡូយ មុខឡើង Cute តែចិត្តវិញ តិរច្ឆាន ធ្មិល អត់សាសនា….. មើលគេនោះ យាយពីមុតដល់ជាតិមុខទៀត មើលទៅហ៊ានយាយ(និយាយ)ដល់មេដំបូលគ្រួសារខាត់ទៀត ចែស្អាតឯងប៉ាហែល (ប្រហែល) ជាអត់បានសិក្សា ស៊ីជម្រៅដល់ឫសគល់ នៃគ្រួសារត្រកូលខាត់នៅឡើយទេ.! ខ្ញុំជឿថា ចែប្រហែលជាអត់យល់ទេ ព្រោះចែអត់បានឆ្លងកាត់វា ដូចពួកខ្ញុំ ក្ដៅ រងា ថ្ងៃយប់ឆ្ងាយវែង យ៉ាងណា ពួកខ្ញុំទ្រាំទាំងទឹកភ្នែក ស្ទើរតែមិនរស់ទៅទៀត.! ចុះហេតុអីគ្រាន់តែប៉ុណ្ណឹង ចែមើលងាយធ្ងន់ធ្ងរម្ល៉េះ ចែដល់គ្រួសារគេទាំងពូជន៍បែបនេះ ចេះយាយភាសា មនុស្សទេ….» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល