CamNews

NASA រក​ឃើញ​ភព​យក្ស​ថ្មី​មួយ​ទៀត ឈ្មោះ Kepler-1647b​ គោចរ​ជុំ​វិញ​ព្រះ​អាទិត្យ​ចំ​នួន​ពីរ

(វ៉ាស៊ីនតោន)៖ បើទោះជានៅលើមេឃយើងនេះ មានព្រះអាទិត្យតែមួយក៏ដោយ ក៏យើងអាចស្រមៃថា តើការមាន​ព្រះអាទិត្យចំនួនពីរ រះនៅលើផ្ទៃមេឃនោះ អាចមើលទៅមានលក្ខណៈ​ បែបណាដែរ។ ហេតុដូច្នេះទើបអង្គការ NASA ពេលនេះបានបង្ហាញនូវ ភពថ្មីឈ្មោះថា Kepler-1647b ដែលទំហំធំអស្ចារ្យជាងភពមុនៗ ដែលធ្លាប់ត្រូវបានរកឃើញ ហើយវាកំពុងធ្វើគោចរ ជុំវិញព្រះអាទិត្យចំនួនពីរ របស់វាថែមទៀត។ នេះបើតាមការផ្សាយ​ដោយ CNN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

សម្រាប់ភពយក្ស Kepler-1647b ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ​លើកឡើងថា អាចមានអាយុកាលប្រហាក់ប្រហែល នឹងផែនដីយើងដែរ គឺ ៤,៤ពាន់លានឆ្នាំ ហើយវាមានចម្ងាយ ៣,៧០០ ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាទំនងជាអាចមាន​មុខកាត់ ទំហំ និង បរិយកាស​ស្រដៀង​នឹងភពព្រហស្បតិ៍ របស់យើងដែរ ដែលអាចប្រហាក់ប្រហែល នឹងភពសៅរ៍។

បើតាមការតាមដាន ពីកែវយឺតអវកាស Kepler ភពដែលទើបរកឃើញថ្មីនេះ ត្រូវចំណាយពេល ១,១០៧ថ្ងៃរបស់​ផែនដី ទើបអាចវិលជុំវិញព្រះអាទិត្យភ្លោះ របស់វាមួយជុំ​ ឬស្មើនឹងមួយឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ ភព Kepler-1647b ស្ថិតនៅក្នុងគន្លងគោចរ ដ៏ល្អពីព្រះអាទិត្យ ដែលជាហេតុនាំឲ្យអ្នកវិទ្យាសាស្ត្រ អាចធ្វើការសន្និដ្ឋាន បានថា ភពនេះមានទឹកនៅលើផ្ទៃរបស់វា។ ដោយសារវាមានទំហំធំ ហេតុដូច្នេះព្រះច័ន្ទរបស់វា ក៏ទំនងជាមានទំហំធំ ដូចព្រះច័ន្ទនានារបស់ភពព្រហស្បតិ៍ដែរ ហើយប្រការនេះ នឹងនាំ​ឲ្យយើងនឹកឃើញដល់ Pandora ក្នុងរឿង Avatar៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង