ភ្នំពេញ៖ តារាសម្តែង និងជាម្ចាស់ហាងកែសម្ផស្ស កញ្ញា ពៅ លីដា នៅពេលថ្មីៗនេះ ត្រូវបានគេទម្លាយឲ្យដឹងថា នាង ធ្លាប់ត្រូវបានអ្នកសម្បូរដុល្លារ ណាត់ញុំាបាយជាថ្នូរ និងប្រាក់៥ពាន់ដុល្លារ ក្នុងមួយដង។ ក្រោយពីលេចឮ ព័ត៌មានដ៏ រសើបបែបនេះ មិនទាន់បានប៉ុន្មានផង តារាស្រីញញឹមស្រស់ ពៅ លីដា បានប្រាប់ ពីអារម្មណ៍ពិតថា នាងហួសចិត្ត និងព័ត៌មាននេះខ្លាំងណាស់ ចុះផ្សាយទាំងមិនបានសម្ភាសន៍ នាងជាមុនឡើយ ។

សម្រាប់ព័ត៌មាន ដែលលេចឮថា មានអ្នកមានទ្រព្យ បានចំណាយលុយយ៉ាងច្រើន ឲ្យទៅតារាស្រីស្អាតៗ ដើម្បីជាថ្នូរ ទាក់យកបេះដូង និងណាត់ពួកគេញុំាបាយជាមួយគ្នា បែបរ៉ូមែនទិក ។ កន្លងមកព័ត៌មាន បែបនេះ ក៏ធ្លាប់លេចឮ បោកបក់ ទៅលើតារាស្រីសម្បុរស្រអែមស្រស់ កញ្ញា នី មុនីនាថ ម្តងរួចមកហើយ តែព័ត៌មាននេះត្រូវបានសាបរលាប ទៅវិញ ក្រោយពីម្ចាស់សាម៉ីខ្លួន បានចេញមុខបកស្រាយ និងច្រានចោល ។

បើទោះបីជាយ៉ាងណា ព័ត៌មានបែបនេះ (ណាត់ញុំាបាយជាថ្នូរ និងលុយ) ក៏បានលេចឮ និងបោកបក់ ជាថ្មី ទៅលើ តារាស្រីនាង ពៅ លីដា ដោយមានការចុះផ្សាយ ព័ត៌មានថា នាងធ្លាប់ត្រូវបានអ្នកសម្បូរ ទ្រព្យណាត់ញុំាបាយបែប រ៉ូមែនទិក ដោយប្តូរនិងប្រាក់៥ពាន់ដុល្លារ។ សម្រាប់ចំនួនលុយនេះ វាពិតជាច្រើនខ្លាំងណាស់ បើគ្រាន់តែណាត់ ញុំាបាយ ធម្មតា ហេតុអីនាងបានប្រាក់ច្រើនម្ល៉េះ ឬក៏មានអ្វីលាក់បាំង ពីក្រោយខ្នងនៃរឿងនេះ ។

បន្ទាប់ពីមាន ការលើកឡើងបែបនេះ មិនទាន់បានប៉ុន្មានផង នាងក៏បានចេញមុខអះអាងខ្លី បែបហួសចិត្តថា « ឲ្យខ្ញុំ សុំចុះ..! កុំសរសេរបែបនេះពីខ្ញុំអី រឿងនេះ វាប៉ះពាល់កិត្តិយស ហើយមិនបានសម្ភាសន៍ខ្ញុំទៀត រឿងនេះគេស្អប់ខ្ញុំ ស្លាប់ហើយ? ខ្ញុំពិតជាមិនបានដឹងខ្លួនមុនសោះ ភ្ញាក់ផ្អើល…» ។

សម្រាប់ព័ត៌មានបែបនេះ គឺពិតជាធ្វើឲ្យមហាជន មានចម្លល់ខ្លាំងថា ហេតុអីតារាស្រីៗ រូបស្អាតៗល្បីឈ្មោះជាច្រើន ហេតុអីបានជាព័ត៌មាន តែងតែលេចឮ និងបោកបក់ ទៅលើពួកគេមិន ចេះចប់មិនចេះហើយបែបនេះ។ តួយ៉ាង នាពេលកន្លងមក មានវត្តមានតារាស្រីជាច្រើន បានពើបប្រទះ នឹងព័ត៌មានចចាមអារ៉ាមថា មានអ្នកនេះ អ្នកនោះ ចិញ្ចឹមទំនុកបម្រុងពួកគេពីក្រោយខ្នង ផ្តល់ឲ្យពួកនាងនៅផ្ទះវីឡា លុយ ឡាន ជាដើម ដែលទាំងអស់នេះ បានធ្វើឲ្យ ពួកគេរស់នៅ ក្នុងជីវភាព ហ៊ឺហា ស៊ីវិល័យ ទាំងដែលស្ថិតនៅក្រោមការងឿងឆ្ងល់ របស់មហាជន មិនដាច់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល