ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Chelsea គឺលោក Jose Mourinho នៅតែបន្ដទំនុកចិត្ដថានឹងអាចចូលគ្រងតំណែង នៅក្លឹប Man United នារដូវកាលក្រោយ បន្ទាប់ពីលោក Louis Van Gaal នឹងផុតកិច្ចកុងត្រាក្នុងឆ្នាំ ២០១៧ ខាងមុខ។

អ្នកគ្រប់គ្រងដែលបានឧទ្ទេសនាមខ្លួនឯងថា Special one ប្រចាំនៅ Chelsea មិនទាន់ចាកឆ្ងាយពីទឹកដីអង់គ្លេសនោះទេ ចាប់តាំងក្លឹប បានបណ្ដេញគាត់ឲ្យចុះចេញពីតំណែង។ ទន្ទឹមគ្នានោះផងដែរ បើយោងតាមការចុះផ្សាយពីគេហទំព័ចក្រភពអង់គ្លេស បានឲ្យដឹងថា រូបលោក នៅមានទំនុចចិត្ដថានឹងអាចចូលគ្រប់គ្រងក្លឹប មួយនេះ បន្ទាប់ពីមានការទំនាក់ទំនងក្រៅផ្លូវការ ជាមួយនឹងភ្នាក់ងាររបស់ក្លឹប។ ហើយលើសពីនេះទៅទៀត បើនិយាយពីទំនាក់ទំនង Mourinho ក៏មានភាពស្និតស្នាលនឹងលោក Sir Alex Ferguson ផងដែរ។

គូសបញ្ជាក់ផងដែរថា ក្លឹប Man United ពេលនេះដូចជាមានប្រៀបខ្លាំងបន្ដិចហើយ ក្រោយពីបានយកឈ្នះ Liverpool ក្រោមលទ្ធផលពិន្ទុ ០-១ ក្នុងទឹកដី Anfield កាលពីចុងសប្ដាហ៍កន្លងទៅ នេះសរបង្ហាញឲ្យដឹងថា តំណែងរបស់លោក Louis Van Gaal ដូចជាមានសង្ឃឹមឡើងវិញបន្ដិចផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footylatest