(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន ខណៈតារាសម្តែងស្រី កញ្ញា ហ្វីហ្វី នៅសុខៗក៏ស្រាប់តែមានបុរសម្នាក់ បានផ្ញើរមកសុំដេកជាមួយ និងថែមទាំងជេរបញ្ចោរ ហៅនាងសុទ្ធតែ «មីថោក» និងពាក្យអសុរោះជាច្រើនទៀត បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

បើតាមការបង្ហោះឲ្យដឹងពីសាមីខ្លួន កញ្ញា ហ្វីហ្វី គឺដំបូងឡើងម្ចាស់ Account Facebook ម្នាក់មានឈ្មោះថា Senghong Sin បានផ្ញើសារតាមរយៈឆាតហ្វេសប៊ុកមក កញ្ញា ហ្វីហ្វី ដោយសុំនាងគេងជាមួយ។ ប៉ុន្តែភ្លាមៗនោះ តារាស្រីកញ្ញា ហ្វីហ្វី ក៏បានឆ្លើយតបវិញថា Fuck ur mom ? ដែលនាំឲ្យបុរសម្នាក់នេះ ក្តៅចិត្តហើយ ក៏បានយកសាររបស់នាង ទៅបង្ហោះភ្ជាប់ជាមួយការសរសេរថា «មើលមុខមីថោកហ្នឹងឲ្យហើយទៅ ...»។

បន្ទាប់ពីមានរឿងនេះកើតឡើង តារាសម្តែង កញ្ញា ហ្វីហ្វី បានប្រតិកម្មឆ្លើយតបបុរសម្នាក់នេះវិញថា «សូមជួយមើលបុរសថ្លៃថ្នូរ តើការឆ្លើយតបក្នុងឆាត នឹងញ៉ុម (ខ្ញុំ) ជាស្រីដូច ដែលគេជេរមែន»។ ជាមួយគ្នានឹងការប្រតិកម្មរបស់ កញ្ញា ហ្វីហ្វី នេះដែរ ក៏មានការ Comment គាំទ្រ និងចាត់ទុក បុរសម្នាក់នោះ ជាមនុស្សឈ្លើយផងដែរ។

ទោះបីជាយ៉ាងនេះពិតមែន តែគេនៅពុំទាន់ដឹងទេថា តើតារាស្រី កញ្ញា ហ្វីហ្វី ជាមួយនឹង បុរសម្នាក់នេះធ្លាប់ មានបញ្ហាឬមានជម្លោះអ្វី ជាមួយគ្នាកាលពីមុននៅឡើយទេ ខណៈកន្លងមកនាង ពុំដែលធ្លាប់ផ្ទុះជម្លោះ ដ៏ក្តៅក្រហាយនេះ ជាមួយនរណាម្នាក់នោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង