(បាងកក)៖ តុលាការឧក្រិដ្ឋកម្មថៃ នៅថ្ងៃពុធនេះ បានដាក់ទោសបុរសម្នាក់ ក្នុងពន្ធធនាគាររយៈពេល៦ឆ្នាំ ពីបទសរសេររិះគន់ស្តេចថៃ តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលបញ្ហានេះ បណ្តាលឲ្យក្រុមអ្នកការពារសិទ្ធិមនុស្ស បានចាត់ទុកថា ជាការដាក់ទោសដែលធ្ងន់ធ្ងរមួយ ពីសំណាក់តុលាការស៊ីវិល នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

បុរសរូបនេះ មានឈ្មោះថា Piya Julkittipan អាយុ៤៦ឆ្នាំ ការពិតត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ គឺក្នុងរយៈពេលប្រាំបីខែបន្ទាប់ពីរបបយោធានិយមឡើងកាន់អំណាច។ នៅថ្ងៃពុធនេះ តុលាការទើបចេញសេចក្តីសម្រេចថា លោកមានទោស ពីបទបំពានច្បាប់ ហាមឃាត់ការប្រមាថស្តេច និងបង្ហោះរូបភាពពីរសន្លឹកជាមួយនឹងសារប្រមាថស្តេចតាមប្រព័ន្ធFacebook៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី