CamNews

រួចផុតពីការដេកគុក បន្ទាប់ពីរៀបការ ជាមួយសិស្សប្រុសក្រោយការ ឡើងគ្រែ

ព័ត៌មានអន្តរជាតិ  ៖  គ្រូស្រីម្នាក់ត្រូវបានរកអោយឃើញថា រួចផុតពីការដេកគុក បន្ទាប់ពី
សំរេចចិត្តរៀបការជាមួយកូនសិស្សប្រុសម្នាក់វ័យ ១៥ ឆ្នាំ ក្រោយពីបានឡើងគ្រែជាមួយគ្នា
កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា គ្រូស្រីរូបនោះ មានឈ្មោះថា Leah Gayle Shipman វ័យ ៤២ ឆ្នាំ បាន
រៀបការជាមួយនឹងកូនសិស្សរបស់ខ្លួន  ឈ្មោះ  Johnnie  Ray Ison ដែលមកទល់នឹងពេល
នេះវ័យ១៧ ឆ្នាំ។លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា នាងត្រូវបានចាប់ឃាត់
ខ្លួនក៏ព្រោះតែនាងបានលួចឡើងគ្រែជាមួយនឹងសិស្សប្រុសរបស់ខ្លួន  ខណៈពេលដែលពីរ
ឆ្នាំមុនIson មានវ័យទើបតែ ១៥ ឆ្នាំតែប៉ុណ្ណោះ នៅឯវិទ្យាល័យ Wilmington High School នា
រដ្ឋ​ North Carolina ។

គួររំឭកផងដែរថា   គ្រូស្រីដែលធ្លាប់បានប្រព្រឹត្តិអំពើមិនសមគួរក្នុងវិទ្យាល័យម្នាក់នេះ ត្រូវ
បាននាយកចាត់ការទូទៅដេញចោលពីមុខតំណែង ពោលគឺបញ្ឈប់ការងារតែម្តង៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ Happening