(ភ្នំពេញ)៖ តារាសម្តែងប្រុសសកម្ម លើការងារមនុស្សធម៌ ជួយសិល្បករចាស់ៗបាត់បង់សមត្ថភាព ធ្លាក់ខ្លួនឈឺ និងក្រីក្រ លោក អ៉ឹម ជីវ៉ា កាលពីល្ងាចម្សិលមិញ បានបង្ហោះសារប្រលះមួយប្រាវសំដៅលើ តារាសិល្បៈមួយចំនួន ដែលតែងរិះគន់ឲ្យលោក ជុំវិញការបង្ហាញសកម្មភាពមនុស្សធម៌ជួយសង្គម ដោយសុទ្ធតែថា លោកធ្វើនេះដើម្បីតែមុខមាត់ប៉ុណ្ណោះ ពុំមែនកើតចេញពីចិត្តឡើយ។

ប្រតិកម្មចំពោះ ការរិះគន់នេះលោក អ៉ឹម ជីវ៉ា បានថ្លែងទាំងកំហឹងថា «ស្អប់អ្នកសិល្បៈមាត់ឆ្កែមួយចំនួន។ រឿងនេះដឹងយូហើយ តែមិនចង់និយាយ ថ្ងៃនេះសូមព្រលះពួកមាត់ឆ្កែស៊ីអាចម៍ និង(ហ្នឹង)ម្តង គ្រាន់តែខ្ញុំធ្វើការងារមនស្សធម៌ ដើម្បីសិល្បៈសោះពួកវាថា ខ្ញុំយកមុខយកមាត់ ខ្ញុំចង់សួរទៅអាមាត់ឆ្កែមីមាត់ឆ្កែសិល្បៈឯង មួយចំនួនដឹងទេថា ការងារអស់ទាំងនេះ វាហត់យ៉ាងណា? យកមុខយកមាត់អីបុណ្យសពហ្នឹង យកមុខយកមាត់អីអ្នកសិល្បៈឈឺហ្នឹង សួរថាបានអីមកវិញ ?? ពួកអ្នកឯងមានខួរគិតអត់ ហើយពួកអ្នកឯងបានជួយទេ ?? បើពួកអ្នកឯងធ្វើមិនបាន ដូចខ្ញុំកុំមកព្រុស ទុកមាត់ស៊ីអាចម៍ទៅ!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ពេលអ្នកសិល្បៈឈឺ ឬស្លាប់ម្តងៗ តើខ្ញុំត្រូវចំណាយអ្វីខ្លះ ដែលជាថវិកាផ្ទាល់ខ្លួន? អ្នកសិល្បៈខ្លះស្លាប់គ្មានទាំងលុយទិញមឈូសផង តែខ្ញុំសុខចិត្តយកលុយផ្ទាល់ខ្លួន ទៅទិញមឈូសឲ្យពួកគាត់ ..។ តើពួកអ្នកឯងបានជួយ និងមើលឃើញទេ? ខ្ញុំមិនដែល post ក្នុង Facbook ផង ខ្ញុំគិតថាធ្វើបុណ្យ។ មួយវិញទៀតពេលអ្នកសិល្បៈឈឺម្តង ពួកអ្នកឯង ដែលអើតក្បាលទៅសួរសុខទុក្ខ ពួកគាត់អត់ ទាំងអ្នកសិល្បៈខ្លះ គ្មានលុយបង់ថ្លៃពេទ្យផង!»។

តារាសម្តែងសម្តីផ្អែម លោក អ៉ឹម ជីវ៉ា បានបន្តទៀតថា «ពេលអ្នកសិល្បៈចាស់ៗ ឈឺពួកគាត់ខំលើកដៃសំពះ សុំអំណោយពីអ្នកសិល្បៈដូចគ្នា តើពួកអ្នកឯងដែលយកលុយ មកជួយគាត់អត់ ?? ប្រហែលជានៅផឹកស៊ីស្រីញីអូនបង អាឡែតែពេញហាងផងមើលទៅនោះ ..។ ឱពួកអាមាត់ឆ្កែមីមាត់ឆ្កែ សិល្បៈមួយចំនួនអើយ បើចូលសិល្បៈហើយ មិនបានជួយអ្នកសិល្បៈដូចគ្នា ក្នុងគ្រាមានអាសន្នដូចជា ឈឺ ឬស្លាប់ទេ កុំមកចេះតែនិយាយដូចសត្វ បើយកល្អដកខ្លួនថយទៅ កុំមកនៅនាំចង្រៃដល់គេ ពួកអ្នកឯងយកខួរក្បាលទៅលាងម្តងទៀត ហើយគិតផង!»។

លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ទៀតថា «ប្រហែលជាក្រុមគ្រួសារអ្នកឯង ធ្លាប់ធ្វើអាជីវកម្មលើអ្នកស្លាប់ ឬអ្នកសិល្បៈឈឺហើយមើលទៅ បានដឹងច្បាស់ជាងសាមីខ្លួនគេទៀតថា គេធ្វើដើម្បីយកមុខយកមាត់ និងខំនិយាយអាក្រក់ពីខ្ញុំតិចទៅ ហើយសន្សំលុយទុកផង ដើម្បីត្រៀមតទល់នៅថ្ងៃខាងមុខ ជាមួយខ្ញុំទាំងការធ្វើអំពើល្អ និងផ្លូវតុលាការ។ ចង់សើចពួកអាមាត់ឆ្កែ មីមាត់ឆ្កែឯងធ្វើមិនបានដូចគេ ដើរនិយាយអាក្រក់ពីគេ ពិតជាសន្ដានថោកទាបគ្មានលេខដាក់ឲ្យ ថ្ងៃនេះខ្ញុំនិយាយតែប៉ុណ្ណឹងទេ ថ្ងៃក្រោយខ្ញុំ និងយកឈ្មោះពួកអ្នកឯងមក post ក្នុង Facebook ឲ្យគេបានឃើញ និងស្គាល់ឈ្មោះអ្នកសិល្បៈ ដែលពូកែនិយាយដើមគេ ពីក្រោយខ្នង !»។

«ខ្ញុំបាទក៏សូមខន្តីអភ័យទោស ដល់បងៗប្អូនៗសិល្បៈគ្រប់ជំនាន់ ដែលជាសិល្បករល្អៗមានទឹកចិត្ត ពិតប្រាកដមិនបំផ្លាញសិល្បៈ ព្រោះបើខ្ញុំមិននិយាយទេពួកសត្វតិរច្ឆានអស់នេះ វានៅតែវិលវល់វឹកវរ ដល់សិល្បៈរហូត។ សូមទោសដល់សិល្បករល្អមួយចំនួន ពាក្យសម្តីដែលខ្ញុំនិយាយនេះ គ្រាន់តែផ្ញើជូនបុគ្គលសិល្បៈមួយចំនួនតូច ដែលធ្វើដូចគេមិនបាន បានតែឈ្នានីស »។ នេះជាសម្តីបន្ថែម របស់តារាប្រុស លោក អ៉ឹម ជីវ៉ា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង