រដ្ឋមន្ដ្រីក្រសួងវប្បធម៌របស់ប្រទេស Sri Lanka បានស្នើឱ្យធ្វើការស៊ើបអង្កេតលើករណីនគរបាល
របស់ទីក្រុងមួយនៃប្រទេសនេះ បានធ្វើពិធីរៀបការឱ្យសត្វសុនខអាជីព។

សុនខមួយគូ ក្នុងចំណោម ៩គូ ដែលបានរៀបការ នៅក្រុង Kandy កាលពីថ្ងៃទី ២៦សីហា

កាលពីថ្ងៃទី ២៦សីហា ឆ្នាំ ២០១៣ កន្លងទៅ នៅក្រុង Kandy ភាគកណ្ដាលប្រទេស Sri Lanka
មានការប្រារព្ធពិធីរៀបការជាក្រុមរបស់សុនខចំនួន ៩គូ ។ ពិធីរៀបការនេះ ត្រូវបានមន្ដ្រីម្នាក់ធ្វើ
ការបំពេញបែបបទ ចុះឈ្មោះរៀបការឱ្យសុនខទាំងនេះ។ ក្នុងអំឡុងពេលរៀបការ ក៏មានមន្ដ្រី
បសុពេទ្យជាច្រើនរូប មន្ដ្រីនគរបាល រួមនឹងប្រជាជនយ៉ាងច្រើន បានចូលរួមពិធីរៀបការដ៏ចម្លែក
នេះដែរ។

ស្ថានិយទូរទស្សន៍ក្នុងស្រុក បានចាក់ផ្សាយនូវទិដ្ឋភាពសុនខទាំងនេះ ឈានជើងឡើងរថយន្ដ
របស់នគរបាល ដើម្បី “ក្រេបទឹកឃ្មុំ” ។ រថយន្ដរបស់នគរបាល ក៏ត្រូវបានតុបតែងយ៉ាងស្រស់
ស្អាត ប្លែកភ្នែកក្នុងបំណងអបអរថ្ងៃរៀបការរបស់សុនខ។

ពិធីរៀបការរបស់ក្រុមសុនខដែលមានអាជីពស្វែងរកថ្នាំញៀនជាដើម ខាងលើនេះ ទទួលបាន
ចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់សាធារណជន ប៉ុន្ដែទន្ទឹមនឹងនេះ ក្រុមមន្ដ្រីក្រសួងវប្បធម៌
បែរជាសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះករណីនេះ។ លោក រដ្ឋមន្ដ្រីនៃក្រសួងវប្បធម៌ និង
សិល្បៈ T.B. Ekananayake បានថ្កោលទោសចំពោះការរៀបការខាងលើ ដោយលោកយល់ថា
វាបានធ្វើឱ្យសៅហ្មងដល់ពិធីមង្គលការដែលជាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ។ លោកក៏បានស្នើឱ្យ
មន្ដ្រីពាក់ព័ន្ធ ស៊ើបអង្កេតចំពោះរឿងនេះ។

Buddhika Siriwardena អ្នកនាំពាក្យរបស់នគរបាល បានប្រកាសសុំទោសសាធារណជន ចំពោះ
ពិធីរៀបការដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រទេសជាតិ។ ប៉ុន្ដែ លោកក៏បានអះអាងថា គោល
បំណងនៃការរៀបការនេះ គឺដើម្បីបង្កាត់ពូជសុនខអាជីពដ៏មានប្រយោជន៍នេះ តែប៉ុណ្ណោះ។

លោក Siriwardena ថ្លែងថា ៖ “គោលបំណងនៃកម្មវិធីបង្កាត់ពូជនេះដែរ ក៏ដើម្បីជួយឱ្យសុនខ
អាជីព សមទៅនឹងអាកាសធាតុ និងអាហារនៅ Sri Lanka តាមរយៈនេះ ក៏អាចជួយកាត់បន្ថយ
ប្រាក់ចំណាយសម្រាប់ចិញ្ចឹមពួកវា។ កាលពីឆ្នាំ ២០១១ នាយកដ្ឋាននគរបាលក្រុង បានចំណាយ
ប្រាក់ ៥០០,០០០ដុល្លារ ដើម្បីទិញសុនខប្រភេទនេះ ពីប្រទេស ហូល្លង់”។

<object style="display: block; margin-left: auto; margin-right: auto;" width="486" height="416" data="http://www.youtube.com/v/CT8NR9Y44C0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/CT8NR9Y44C0&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ huffingtonpost