CamNews

ប្តី​ប្រច័ណ្ឌ​ហួស​ហេតុ ទាញ​កាំ​ភ្លើង​បាញ់​សម្លាប់​​លោក​គ្រូពេទ្យ ពេល​ដឹង​ថា​ជួយ​បង្កើត​កូន​ឲ្យ

(អារ៉ាប៊ីសាអូឌីត)៖ បុរសជាស្វាមី ដែលមានចរឹតប្រច័ណ្ឌខ្លាំង បានបាញ់គ្រូពេទ្យប្រុស​ម្នាក់ទាំងកំហឹង ខណៈពេលដែល​​គ្រូពេទ្យនោះ ប៉ះពាល់ប្រពន្ធរបស់គេ​កំឡុង ពេលសម្រាលកូន។

ហេតុការណ៍នឹកស្មានមិនដល់នេះ កើតឡើងនៅឯមន្ទីរពេទ្យមួយ ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយបុរសជាប្តីនិយាយថា ខ្លួនចង់ឲ្យគ្រូពេទ្យ ស្រីជាអ្នកជួយបង្កើតកូន មិនមែនគ្រូពេទ្យប្រុសឡើយ។ រីឯគ្រូពេទ្យរងគ្រោះ គឺដុកទ័រ Muhanna Al Zabn ដែលជាអ្នកជួយបង្កើតកូន ឲ្យនារីជាប្រពន្ធជនបង្កហេតុ ហើយគេក៏ទទួលបានកូន​ប្រុសម្នាក់។

នៅថ្ងៃកើតហេតុ បុរសដៃដល់ធ្វើជាហៅគ្រូពេទ្យមកក្រៅ ដើម្បីអរគុណដែលជួយបង្កើតកូន ប៉ុន្តែលុះពេលគ្រូពេទ្យមកដល់ ស្រាប់តែបុរសនោះទាញកាំភ្លើង ចេញមកបាញ់សំដៅគ្រូពេទ្យ Al Zabn តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅ​សង្គ្រោះបន្ទាន់ ចំណែកឯជនបង្កហេតុ ក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានភ្លាមដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង