ព័ត៌មានអន្តរជាតិ ៖ នាយក រដ្ឋមន្រ្តី ប្រទេស អូស្រា្តលី នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា បំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ អាចនឹងរកឃើញ នៅភាគខាង លិចប្រទេស របស់ខ្លួន ខណៈមានការចាប់ជាប់ រូបភាព ពី ប្រព័ន្ធផ្កាយរណប ស្របពេលដែល យន្តហោះ ត្រូវបានគេបញ្ជូនទៅ កន្លែងសង្ស័យនោះ ដើម្បីធ្វើការ តាមដាន ស៊ើបអង្កេត នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដេលីម៉ែល ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងសេចក្តីថ្លែងការណ៍ចុងក្រោយនេះ ត្រូវបានរកអោយឃើញថាមាន ភាពទាក់ទាញជាខ្លាំង នៅតាមបណ្តាប្រព័ន្ធអ៊ិនធើណេត ខណៈ លោក នាយករដ្ឋមន្រ្តី ប្រទេស អូស្រា្តលី នៅវេលាព្រឹកនេះ បានគូសបញ្ជាក់នៅ ឯសភា ក្នុងកិច្ចប្រជុំកំពូល តាមដានជាពិសេស ស្តីពី ប្រតិបត្តិការ ក្នុងការរុករកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ដោយនៅក្នុងនោះ គាត់ បានបញ្ជាក់យ៉ាងច្បាស់ អោយដឹងថា យន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួននោះ បំ ណែកយន្តហោះធ្លាក់ ដល់ទៅ ២ អាចនឹងរកឃើញ នៅដែនទឹក អធិបតេយ្យភាព រដ្ឋជាប់មាត់ សមុទ្រ រដ្ឋ Perth ប្រទេស អូស្រ្តាលី ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា វាពុំទាន់ជាក់ច្បាស់នៅឡើយនោះទេ ថាតើ បំណែកនោះ ពិតជាបំណែកយន្តហោះ ម៉ាឡេស៊ី ធ្លាក់ពិតប្រាកដមែន ឬក៏យ៉ាងណានោះទេ តែ ជាជំហានដំបូង ស្ថិតនៅក្នុងការសង្ស័យ ថាជា បំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់ ស្រប ពេលដែល ប្រតិបត្តិការ តាមដាន ស៊ើបអង្កេត ជាបន្ទាន់ ត្រូវបានធ្វើឡើងមួយរំពេច ដោយអាជ្ញា ធរបានបញ្ជូនក្រុមការងារ ទៅបញ្ជាក់អោយច្បាស់ ពីទីតាំង នៃបំណែកទាំងពីរនោះ ក៏ដូចជាកំ ណត់អត្តសញ្ញាណវា អោយបានពិតប្រាកដ។

គួររំឭកថា ព័ត៌មានអាប់ដេត ចុងក្រោយ ស្តីពី ករណីសង្ស័យ ថាបំណែកយន្តហោះ ម៉ាឡេស៊ី អាច នឹងត្រូវរកឃើញនាពេលនេះ នឹងត្រូវបញ្ជាក់ជូន អោយច្បាស់បន្ថែម ពីសំណាក់ ក្រុមអាជ្ញាធរសុវ ត្ថិភាពដែនទឹក ប្រទេសអូស្រា្តលី នាវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល