CamNews

បាតដំបង៖ បោកយកម៉ូតូពីគូដណ្ដឹង ទៅឌុបស្រីស្នេហ៍ ត្រូវនគរបាលចាប់ខ្លួន

បុរស​ម្នាក់​បាន​បញ្ឆោត​លួច​យក​ម៉ូតូ​គូរ​ដណ្តឹង​ឌុ​ប​ស្រី​ស្នេហ៍​ពី​ខេត្តបាត់ដំបង​ឆ្ពោះទៅ​ខេត្តបន្ទាយ
មានជ័យ​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័ណ្ឌ​កំរិត​ធ្ងន់​ខេត្តបាត់ដំបង ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​កាល
ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១២​ ខណៈដែលកំពុង​ហូប​បាយ​ជា​មូ​យ​ស្រី​ស្នេហ៍​
នៅ​ហាង​សួន​ស្នេហ៍​ជនបទ​ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោ​ភ​ណ័​ ខេត្តបន្ទាយមាន
ជ័យ​។​

លោក​ សេង​ លុ​ច​ នាយ​រង​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ធ្ងន់​ខេត្តបាត់ដំបង​បាន​ឲ្យ​ ដឹង​ថា​
ជនសង្ស័យ​មានឈ្មោះ​ តាំង​ ស៊ូ​ម៉ា​ត្រា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្រុងភ្នំពេញ​ បច្ចុប្បន្ន​
ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​បងប្អូន​នៅ​ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ខេត្ត
បាត់ដំបង​។​ វត្ថុ​តាង​មាន​ម៉ូតូ​ម៉ាក​អាយ​ខន​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1J-9257​ ស៊េរី​ ២០១១​ ពណ៌
​ត្រួយ​ចេក​ខ្ចី​១​គ្រឿង​។​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​សាលី​ហា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​
អ៊ិ​ស្លា​ម​ត្រូវជា​គូរ​ដណ្តឹង​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​វត្ត​ដាំ​ ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​
ខេត្តបាត់ដំបង​។​

​ឈ្មោះ​ សាលី​ហា​ ជា​ជន​រង​គ្រោះ​និង​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​ចាប់
តាំងពី​ពេល​ស្តីដណ្តឹង​នាង​រួច​មក​ គឺ​មាន​ស្នេហា​ចាក់ទឹកមិនលេច​ទេ​ ដោយ​ខិតខំ​ធ្វើអំពើ​ល្អជា​ច្រើន
​ចំពោះ​នាង​ដូច​ជា​ជួយ​កិច្ច​ការងារ​របស់​ ស្ត្រី​មេផ្ទះ​ មិនតែប៉ុណ្ណោះ​ជួយ​ទាំង​ជូត​ស្បែកជើង​ដល់​ខ្ឡួ​ន​
ជា​គូ​ដណ្តឹង​ទៀត​ផង​។​

នារីរងគ្រោះថ្លែងថា ៖ “កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១២​ ឈ្មោះ​តាំង​
ស៊ូ​ម៉ា​ត្រា​បាន​ទូរស័ព្ទ​សុំ​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ជួប​ មិត្តភក្តិ​មួយ​ភ្លែត​ ព្រោះ​គាត់​ស៊ូ​ម៉ា​ត្រា​ប្រញាប់​ត្រឡប់​ទៅ
​ភ្នំពេញ​វិញ​ពេល​នោះ​នាង​ខ្ញុំ​ បាន​បដិសេធ​មិន​ឲ្យ​ខ្ចី​ទេ​។​ លុះ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ
​ដដែល​ ឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​បាន​ទូរស័ព្ទ​ឲ្យ​នាង​ខ្ញុំ​(​សាលី​ហា​)​ឲ្យ​ទៅ​ ជួប​គាត់​នៅផ្ទះ​ស្នាក់​ជាមួយ​
បងប្អូន​នៅ​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​ សំរោង​ ។​ ពេល​នាង​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ជួប​ គាត់​បាន​និយាយ​សុំ​ខ្ចី​
ម៉ូតូ​ជិះ​ទៅ​ជួប​មិត្ត​ភ័​ក្ត​មួយ​ភ្លែត​ដដែល​ហើយ​នាង​ខ្ញុំ​នៅ​តែ​ប្រកែក​ មិន​ឲ្យ​ខ្ចី​"។​

នារីរងគ្រោះបន្ដថា ៖ "បន្ទាប់​មក​ស៊ូ​ម៉ា​ត្រា ​បាន​ប្រើ​វិធីសាស្ត្រ​ថ្មី​ដោយ​បបួលខ្ញុំ​ ទៅ​ញ៉ាំ​អី​នៅ​ភោ​ជ្ជ
និយ​ដ្ឋា​ន​ម៉ា​រី​យ៉ា​ន​។​ ពេល​កំពុង​អង្គុយ​ញ៉ាំ​អី​ឈ្មោះ​ស៊ូ​ម៉ា​ត្រា​បាន​សុំ​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ ជួប​មិត្តភក្តិ​មួយ​
ភ្លែតទៀត​តែ​នាង​ខ្ញុំមិន​ព្រម​ឲ្យ​ខ្ចី​។​ មួយសន្ទុះ​ក្រោយមក​នាង​ខ្ញុំ​(​សាលី​ហា​)​បាន​ងើប​ដើរទៅ​បន្ទប់
ទឹក​ដោយ​ទុក​ កូនសោរ​ម៉ូតូ​នៅ​ក្រោម​ពូក​កន្លែង​អង្គុយ​នោះ​។​ ពេល​នាង​ខ្ញុំ​ដើរ​ត្រឡប់​ចេញពី​បន្ទប់
ទឹក​មក​តុ​បាយ​វិញ​ ស្រាប់តែ​បាត់ឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​មិនឃើញ​។​ ពេល​នោះ​នាង​ខ្ញុំ​ខំ​រក​កូនសោរ
​ម៉ូតូ​តែ​ មិនឃើញ​ក៏​ទូរស័ព្ទ​ទៅ​ឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​ក៏​មិន​ចូល​ហើយ​អ​ង្គុយ​ រង់ចាំ​ដល់​ម៉ោង​៣​និង​៣០​
នាទី​រសៀល ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ផ្ទះ​ថា​ ឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​បាន​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ហើយ​"។​

​រីឯជនសង្ស័យ​មានឈ្មោះ​តាំង​ស៊ូ​ម៉ា​ត្រា​បាន​ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​
រសៀល​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១២​ ខ្លួន​ពិតជា​បាន​ទៅ​ញ៉ាំ​អី​ជាមួយ​គូរ​ដណ្តឹង​ឈ្មោះ​សាលី​ហា​នៅ​
ភោ​ជ្ជនិយ​ដ្ឋា​ន​ម៉ា​រី​យ៉ា​ន​ ហើយ​បាន​ឲ្យ​នាង​ចាំ​មួយ​ភ្លែត​ដោយ​សុំ​ខ្ចី​ម៉ូតូ​នាង​ជិះ ​ទៅ​ខាងក្រៅ​មួយ​ភ្លែត​។​
ក្រោយ​ពី​បាន​ម៉ូតូ​ខ្លួន​បាន​ជិះ​ឌុ​ប​ស្រី​ស្នេហ៍​ឆ្ពោះទៅ​ ខេត្តបន្ទាយមានជ័យ​រួច​ដេក​នៅ​ទីនោះ​អស់​មួយ​
យប់​។​ លុះ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១២​ ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ក្នុងភូមិ​ទឹកថ្លា
​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោ​ភ​ណ័​ ខេត្តបន្ទាយមានជ័យ​តែ​ម្តង​។៕

ដោយ ៖ វិសាល
ប្រភព ៖ NW