CamNews

កូរ៉េខាង​ជើង គំរាម​​​បំផ្ទុះ​​សង្គ្រាម បើ​​កូរ៉េ​ខាង​ត្បូង ចាក់​​ផ្សាយ​​សំឡេង​​ឃោសនា​ តាម​​បន្ទាត់

(​សេ​អ៊ូ​ល​)៖ កូរ៉េ​ខាងត្បួង​ បាន​ចាក់​ផ្សាយ​សំឡេង​ឃោសនា ដែល​ជា​សង្គ្រាមចិត្តសាស្ត្រ​ នៅតាម​បន្ទាត់​ព្រំដែន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បន្ទាប់​ពី​កូរ៉េខាងជើង បានប្រកាសថា ខ្លួន​ជោគជ័យ​ក្នុងការ​បំផ្ទុះ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ប៉ុន្តែ​ការចាក់ផ្សាយ​សំឡេង​ឃោសនា​នេះ ត្រូវបាន​កូរ៉េខាងជើង លើកឡើងថា​ ជា​សកម្មភាព​មួយ ដែល​ជំរុញ​ឲ្យ «​កើត​មាន​សង្គ្រាម​រវាង​ប្រទេស​ឈាមជ័រ​តែមួយ​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ រ​បស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៦​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដើម្បី​ឆ្លើយតប និង​ប្រឆាំង​ទៅ​លើ​ការ​បំផ្ទុះ​សាកល្បង​ គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​, រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​បញ្ជាក់ឲ្យ​ត្រៀម​ចាក់​ផ្សាយ​សំឡេង​ឃោសនា ដែល​ជា​សង្គ្រាមចិត្តសាស្ត្រ​ នៅតាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ ដែល​នេះ​ជា​លើក​ទី​២​ហើយ ដែល​កាលពី​ខែ​សីហា ឆ្នាំ​២០១៥ កូរ៉េ​ខាងត្បួង​បាន​ចាក់​ផ្សាយ​សំឡេង​ឃោសនា​នេះ​ម្ដង​ដែរ ដោយសារតែ​មាន​ករណី​ផ្ទុះ​មីន​ស្លាប់​ទាហាន និង​មនុស្ស​មួយចំនួន ដោយ​ក្នុង​នោះ​កូរ៉េ​ខាងត្បួង ​បាន​លើកឡើង​ថា វា​ទង្វើ​របស់​កូរ៉េខាងជើង​។​

​អ្នកជំនាញ​អាមេរិក ​បាន​លើកឡើង​ថា គ្រាប់បែក​អ៊ីដ្រូសែន ដែល​កូរ៉េខាងជើង​ផលិត​នេះ​ គឺ​មាន​អនុភាព​ខ្លាំង​ជាង ៧​ដង​ នៃ​គ្រាប់បែក​ដែល​ត្រូវ​បាន​សហរដ្ឋ​អាម៉េរិក ​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា កាលពី​ឆ្នាំ​១៩៤៥​កន្លងទៅ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា​កន្លងទៅ​នេះ លោក គីម ជុន​អ៊ុន មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង បានប្រកាសថា ខ្លួន​ជោគជ័យ​ក្នុងការ​បំផ្ទុះ​សាកល្បង​ គ្រាប់បែក​អ៊ីដ្រូសែន ដែល​គ្រាប់បែក​នេះ ត្រូវបាន​មេដឹកនាំ​រូបនេះ ប្រកាស​ឲ្យដឹង​តាំងពី​ខែ​ធ្នូ​មកម្ល៉េះ​៕

ប្រភព ៖ យ៉ាហូ និង យូអេសញ៉ូវ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី