*សាច់ញាតិជនរងគ្រោះអះអាងថា ករណី ជះទឹកអាស៊ីតនេះ មិនមែនជារឿង ប្រច័ណ្ឌស្នេហានោះទេ គឺជាល្បិចជំរិតគាបស៊ីលុយ មិនបាន

*ស្ដ្រីជាសង្សារអះអាងថា នាងត្រូវគេ ជះទឹកអាស៊ីតដាក់ ខណៈជិះម៉ូតូជាមួយគ្នា

ភ្នំពេញ ៖ ករណីជះទឹកអាស៊ីតមួយទៅ លើសង្សារវ័យក្មេងមួយគូ កំពុងក្លាយទៅជា រឿងចោទប្រកាន់ និងឆ្លើយដោះបន្ទុក រវាងគូសង្សារ ដែលរងគ្រោះដោយសារទឹក អាស៊ីតទាំងពីរនាក់ខាងលើនេះ តែបើតាម សាច់ញាតិជនរងគ្រោះខាងប្រុសវិញ បានអះ អាងថា ករណីជះទឹកអាស៊ីតខាងលើនេះមិន មែនអ្នកផ្សេងជាអ្នកជះនោះដែរ គឺស្ដ្រី ដែលត្រូវជាសង្សារគឺជាអ្នកជះតែម្ដង ហើយ ករណីនេះ វាក៏មិនមែនជារឿងក្បត់ចិត្ដឬ ស្នេហាត្រីកោណអ្វីនោះឡើយ តែវាជារឿង រៀបចំល្បិចជំរិតគាបយកលុយពីខាងប្រុស មិនបានក៏ជះទឹកអាស៊ីតដាក់តែម្ដងទៅ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៥កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រង់ចំណុចខាងលិចបុរីកីឡា មុខអតីតមន្ទីរសាធារណការរាជធានីភ្នំពេញ មានកើតករណី ជះទឹកអាស៊ីតដាក់គ្នាមួយ ដែលគេអះអាងថា ជាគូសង្សារនឹងគ្នា ដោយខាងស្រីជាអ្នក ជះដាក់ខាងប្រុស ខណៈពួកគេជិះម៉ូតូឌុបគ្នា ទៅដល់ចំណុចកើតហេតុខាងលើ ។

ជនរងគ្រោះដែលត្រូវសង្សារជះទឹកអាស៊ីតដាក់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះគេង សុជាតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជានិស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។ ចំណែកស្ដ្រីជាសង្សារ ដែលជាអ្នកជះទឹកអស៊ីតនោះ ត្រូវបានគេ ស្គាល់ឈ្មោះចិន លីគីម ហៅម៉ី ភេទស្រី អាយុ២១ ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោកដោយ ស្ដ្រីរូបនេះ ក៏ត្រូវបានគេអះអាងថា ជាមនុស្ស ប្រើប្រាស់ថ្នាំញៀននិងធ្លាប់លួចខ្សែកគេ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន នា ពេលកន្លងមកផងដែរ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុនិង យោងតាមសាក្សីដែលបានឃើញហេតុការណ៍ នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេ បានឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ ម៉ាកហ្សូមមើ ឌុបគ្នា ហើយពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែគេឃើញ ស្ដ្រីដែល អង្គុយខាងក្រោយ បានយកកូនដបមួយចេញ ពីកាបូប បើកគំរប រួចហើយចាក់ស្រោចទៅ លើក្បាលនិងក របស់បុរសដែលជាអ្នកឌុប ហើយពេលនោះអ្នកឌុប ដែលរងប្រតិកម្មទឹក អាស៊ីតក្ដៅក៏បានក្រវាស់ដៃគ្រវីក្បាលធ្វើឱ្យ ទឹកអាស៊ីតខ្ទាតត្រូវស្ដ្រីជាអ្នកចាក់ ដែលជិះ នៅខាងក្រោយចំមុខផងដែរ ។

ក្រោយកើតករណីនេះ អ្នកជិតខាងឃើញ ហេតុការណ៍ក៏បាននាំគ្នាជួយសង្គ្រោះ ហើយ ខាងប្រុស ត្រូវបានគេនាំទៅសង្គ្រោះនៅក្នុង មន្ទីរពេទ្យឯកជនមួយ នៅក្បែរស្ដុបទេពផន បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅ សង្គ្រោះបន្ដនៅប្រទេសវៀតណាម ។ ចំណែកខាងស្រី ត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរ ពេទ្យសម្ភពក្រុង ហើយបន្ទាប់មកក៏ចាក ចេញពីមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ដោយអះអាងថា ខ្លួនប្រញាប់ទៅព្យាបាលនៅក្រៅប្រទេស ។

ពាក់ព័ន្ធទៅនឹងករណីជះទឹកអាស៊ីតខាង លើនេះ បើយោងតាមមន្ដ្រីសមត្ថកិច្ចមូល ដ្ឋានបានអះអាងថា ផ្ដើមចេញពីរឿងជម្លោះ រវាងគូសង្សារនឹងគ្នា ដោយពួកគេជានិស្សិត រៀនជាមួយគ្នា ហើយខាងស្រីខឹង ខាងប្រុស មិនព្រមចូលស្ដីដណ្ដឹង ក៏ផ្ទុះជម្លោះជះទឹក អាស៊ីតដាក់គ្នាតែម្ដងទៅ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ លោកសុខ សារិន ដែលអះអាងថា ជាពូបង្កើត របស់ជនរងគ្រោះ ខាងប្រុសបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលា ម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ឱ្យដឹងថា ករណីស្ដ្រីជាសង្សារជះទឹកអាស៊ីត ដាក់ក្មួយប្រុសរបស់លោកនេះ វាមិនមែនជា រឿងប្រច័ណ្ឌឬស្នេហាត្រីកោណអ្វីនោះឡើយ ដោយលោកធ្វើការសន្និដ្នានថា វាផ្ដើមចេញ ពីការរៀប គម្រោងការជំរិតគាបយកលុយពី ក្រុមគ្រួសាររបស់ក្មួយលោកមិនបាន ទើបស្ដ្រី ជាសង្សារជះទឹក អាស៊ីតដាក់ជាការសងសឹក តែម្ដង ។ ក្នុងនោះលោកបានអះអាងបន្ថែមថា បើយោងតាមប្រវត្ដិនិងវត្ថុតាង ដែលមាន នៅកន្លែងសមត្ថកិច្ចស្ដ្រីបង្ក ដែលត្រូវជាសង្សារ របស់ក្មួយលោកខាងលើនេះ ជាមនុស្សមានសមាសភាពមិនល្អ ធ្លាប់ជាចោរលួចខ្សែក ត្រូវសមត្ថកិច្ចចាប់បាននិងជាមនុស្សប្រើប្រាស់ថ្នាំញៀន ផងដែរ។

លោកសុខ សារិន បានរៀបរាប់ឱ្យដឹង បន្ថែមថា រវាងក្មួយប្រុសរបស់លោក និងនារី ជាសង្សារនេះ លោកមិនដឹងថា ចាប់ផ្ដើម ស្គាល់និងស្រឡាញ់គ្នាតាំងពីពេលណាពិត ប្រាកដនោះទេ ដោយលោក គ្រាន់តែដឹងថា នៅប៉ុន្មានខែមុន បងស្រីរបស់ខ្លួន ដែលត្រូវ ជាម្ដាយរបស់ជនរងគ្រោះ បានប្រាប់ខ្លួនឱ្យ ជួយតាមដានក្មួយប្រុសនិងតាមដានប្រវត្ដិ ស្ដ្រីជាសង្សារ ព្រោះតែស្ដ្រីជាសង្សារនេះចេះ តែទាមទារនិងរំអុក ឱ្យខាងប្រុសចូលស្ដី ដណ្ដឹង ។ ក្រោយបងស្រីប្រាប់ ខ្លួនក៏ចាប់ ផ្ដើមធ្វើការស៊ើបសួរ ហើយដឹងថា ស្ដ្រីជា សង្សាររបស់ក្មួយមិនមានប្រវត្ដិក្រុមគ្រួសារ ច្បាស់លាស់ ពេលសួរនាំថាជាក្មេងកំព្រាគ្មាន បងប្អូន ហើយបច្ចុប្បន្នមានតែម្ដាយធម៌ម្នាក់ រស់នៅជាមួយនៅក្នុងខណ្ឌទួលគោក ហើយ ពេលដែលខ្លួនតាមដាន ដើម្បីចង់ដឹងសាវតា មុននឹងចូលស្ដីដណ្ដឹង ដើម្បីយកមកធ្វើជា អនាគតរបស់ក្មួយប្រុសនោះ គឺស្ដ្រីខាងលើ ចេះតែឆ្លើយពង្វាង ហាក់ដូចជាមិនចង់ប្រាប់ និងបង្ហាញពីសាវតា ហើយក្រោយមកក៏មាន គេអះអាងថា ស្ដ្រីនេះធ្លាប់មានគូដណ្ដឹង៣-៤ នាក់រួចមកហើយ ឱ្យតែគេចូលដណ្ដឹងនិង ផ្ដល់ជំនូនជាលុយ ជាគ្រឿងអលង្កា ដែលមាន ខ្ទង់ចន្លោះពី៣០០០ទៅ៥០០០ដុល្លារនោះ មួយខែពីរក្រោយមក ចាប់ផ្ដើមរករឿងបង្ក ជាជម្លោះ រួចហើយក៏ផ្ដាច់ពាក្យវិញ ស៊ីដាច់ លុយជំនូនរបស់គេទៀតផង ។ ពេលទទួលបានព័ត៌មានបែបនេះ ក្រុមគ្រួសារខាងប្រុស ក៏បានព្យាយាមមិនឱ្យធ្វើការទាក់ទងគ្នាតទៅទៀត ហើយនៅប្រមាណជាងមួយសបា្ដហ៍ មុន ស្ដ្រីជាសង្សារ បានបង្ហើរពាក្យប្រាប់ខាង ប្រុសថា បើមិនព្រមចូលដណ្ដឹងគេឱ្យបាន ឆាប់ទេ នឹងមានគេផ្សេងទៀតចូលដណ្ដឹង ហើយ ហើយនាងក៏បានបែកពីក្មួយប្រុស របស់លោកប្រមាណមួយសបា្ដហ៍ ទើបតែនៅ ថ្ងៃកើតហេតុ ស្រាប់តែនាងនោះ បានទូរស័ព្ទ មកក្មួយប្រុសរបស់លោក ឱ្យជួយឌុបដើរ លេង ហើយក្មួយប្រុសរបស់លោកក៏ជិះម៉ូតូ ទៅយកតាមការណាត់ ហើយនៅមុនពេល កើតហេតុ ស្រាប់តែស្ដ្រីខាងលើនេះបានទូរស័ព្ទទៅអ្នកផ្ទះ ខណៈដែលក្មួយស្រីនៅផ្ទះលើកទូរស័ព្ទ ស្រាប់តែស្ដ្រីខាងលើនិយាយគំរាមថា នឹងមានរឿងល្ខោនកើតឡើងនៅផ្ទះហើយ ចាំមើលទៅ ។ ក្រោយដាក់ទូរស័ព្ទចុះ ក្មួយ ស្រីរបស់លោក បានយករឿងនេះទៅនិយាយ ប្រាប់ម្ដាយ ហើយម្ដាយគេ បានទូរស័ព្ទប្រាប់ លោក ពីការទូរស័ព្ទគំរាមខាងលើ លោកមាន ការចាប់អារម្មណ៍ក៏បានប្រាប់ឱ្យ ទូរស័ព្ទទៅ ប្រាប់ក្មួយប្រុសឱ្យវិលត្រឡប់មកផ្ទះវិញជា បន្ទាន់ប្រយ័ត្នមានរឿង ស្រាប់តែក្រោយមក ម្ដាយរបស់គេបានទូរស័ព្ទមកជាលើកទី២ ហើយប្រាប់ថា កូនប្រុសរបស់គាត់ត្រូវបានគេជះទឹកអាស៊ីត ដាក់ហើយ ។

ពាក់ព័ន្ធទៅនឹងករណីនេះ លោកសុខ សារិន បានចាត់ទុកថា ស្ដ្រីជាសង្សាររូបនេះ គឺ ជាសមាសភាពក្រុមប្រព្រឹត្ដល្មើស ដោយយក រូបសម្ផស្សរបស់ខ្លួន ដើរទាក់ប្រុសៗ រួចហើយ ប្រើវិធីផ្សេងៗ ដើម្បីគាបយកលុយ ដូចដែល គេធ្លាប់បានឃើញជាញឹកញាប់មក ហើយ ហើយបច្ចុប្បន្នរូបនាងបាននឹងកំពុងគេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ចទាំងខ្លួនមាន របួស ដោយស្នាមទឹកអាស៊ីត នៅត្រង់ថ្ពាល់ និងភ្នែកខាងស្ដាំផងដែរ ។

ជាការកត់សម្គាល់ ក្រោយជះទឹកអស៊ីត ដាក់បុរសជាសង្សារហើយ ពេលគេបញ្ជូន ទៅសង្គ្រោះបឋម នៅក្នុងមន្ទីរពេទ្យ ស្ដ្រីរូប នេះ បានយកទូរស័ព្ទរបស់ខ្លួនឱ្យគេថតជា វិដេអូ ដោយនិយាយថា នាងក៏ជាជនរងគ្រោះ ត្រូវគេជះទឹកអស៊ីតដាក់ផងដែរ រួចហើយ បង្ហោះនៅតាមហ្វេសប៊ុកថែមទៀតផង ដើម្បី បំភ័ន្ដភ្នែកសមត្ថកិច្ច ។ តាមពិតបើនាងពិត ជាជនរងគ្រោះប្រាកដមែន ហេតុដូចម្ដេចចាំ បាច់គេចខ្លួនធ្វើអ្វី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល