នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកអវកាសដែលនឹងឡើងទៅកាន់ភពអង្គារ ព្រោះថាពួកគេ
អាចដាំបន្លែបាននៅទីនោះ មិនចាំបាច់ពឹងលើជំនួយពីផែនដី។

ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែបានបង្ហាញភ័ស្ដុតាងថា ពួកគេបានជោគជ័យក្នុងការដាំបន្លែនៅ
លើដីដូចភពអង្គារ ហើយបន្លែទាំងនេះអាចហូបបានដូចធម្មតា។

ក្រោយពីការដាំ និងថែទាំ ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Wageningen ហូឡង់ បាន
ប្រមូលផលបន្លែ ១០ប្រភេទ រួមមានទាំងស្ពៃមើម ប៉េងប៉ោះ ស្ពៃក្រញាញ់ និងស្រូវសាឡី
ខ្មៅ។ល។

បន្ទាប់ពីបានពិសោធ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា ដំណាំទាំងនេះ មិនមានផ្ទុក លោហ ធាតុដែលគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ប្រការនេះ ធ្វើឱ្យគេនឹកឃើញដល់ទិដ្ឋភាពដំណាំ
នៅភពដទៃដូចខ្សែភាពយន្ត The Martian។

សណ្ដែកដែលដាំនៅលើភពអង្គារ គឺល្អជាងសណ្ដែកនៅលើឋានព្រះចន្ទ

Wieger Wamelink អ្នកវិទ្យាសាស្ដ្រម្នាក់មកពីសកលវិទ្យាល័យ Wageningen និងជាប្រធានក្រុម
ស្រាវជ្រាវ ឱ្យដឹងថា ៖ “លទ្ធផលដែលទទួលបានគឺពិតជាមានក្ដីសង្ឃឹម។ យើងអាចហូបបន្លែ
សណ្ដែក ស្រាវសាឡីខ្មៅ និងប៉ែងប៉ោះ ដូចធម្មតា”។

ក្រោយពីប្រមូលផល និងពិសោធ បង្ហាញថា បន្លែទាំងនេះ មិនមានផ្ទុកលោហធាតុនោះទេ

ដូច្នេះ ចាប់ពីពេលនេះតទៅ មនុស្សនឹងមិនបាច់ព្រួយបារម្ភអំពីប្រាក់កាសដែលត្រូវចំណាយ
ក្នុងការបញ្ជូនអាហារ ទឹកឡើងទៅឱ្យមនុស្សនៅភពអង្គារនោះទេ ព្រោះអ្នកដែលនឹងទៅរស់
នៅលើភពអង្គារ អាចដាំស្រូវ និងបន្លែដោយខ្លួនឯងបាន។

ការពិសោធរបស់ NASA បង្ហាញថា ដីនៅលើភពអង្គារ មានជីជាតិប្រហាក់ប្រហែលនឹង
ដីនៅលើភពផែនដី

សូមបញ្ជាក់ថា ការដាំដំណាំខាងលើនេះ មិនមែនយកដីពីភពអង្គារនោះទេ ប៉ុន្តែគេយកដីពីរបស់ ផែនដីដែលមានលក្ខណៈដូចទៅនឹងដីនៅលើភពអង្គារ ហើយជោគជ័យនេះបានធ្វើឱ្យអ្នកវិទ្យា
សាស្រ្ដមានការពេញចិត្តជាខ្លាំង។

ប្រែសម្រួល ៖ តារា