CamNews

ស្រីស្អាតមនុស្សយន្តនៃសណ្ឋាគារជប៉ុន ចេះបម្រើភ្ញៀវដូចមនុស្ស និងចេះនិយាយច្រើនភាសា

នារដូវក្ដៅឆ្នាំ ២០១៥នេះ សណ្ឋាគារ Henn-na (សណ្ឋាគារ​ចម្លែក) នឹងត្រូវបានគេបើកឱ្យដំណើរ
ការនៅឧទ្យានកម្សាន្ត Huis Ten Bosch ក្នុង​តំបន់ Nagasaki ប្រទេស​ជប៉ុន។

សណ្ឋាគារនេះ នឹងមានចំនួន ៧២បន្ទប់។ ចំណែកបន្ទាប់របស់សណ្ឋាការនេះ នឹងមានតម្លៃចាប់
ពី ៦០ដុល្លារក្នុងមួយឆ្នាំ និងមានបុគ្គលិកចំនួន ១០នាក់ ដែលសុទ្ធតែជាមនុស្សយន្ត មានរូបរាង
និងមុខមាត់យ៉ាងស្រស់ស្អាត។

មនុស្សយន្តទាំងនេះ ចេះធ្មេចភ្នែក ដកដង្ហើម និងចេះធ្វើការទំនាក់ទំនងដោយប្រើភ្នែក ប្រើកាយ
វិការ ចេះនិយាយភាសាមួយចំនួនយ៉ាងស្ទាត់ ដូចជាភាសាជប៉ុន ចិន កូរ៉េ និងអង់គ្លេស នេះបើ
តាមទំព័រ Washington Post ។ លើសពីនេះ មនុស្សយន្តខាងលើ ក៏ចេះត្រួតពិនិត្យម៉ោងដែល
ភ្ញៀវត្រូវចេញ-ចូល ចេះយួរវ៉ាលីសឱ្យភ្ញៀវ ចេះធ្វើកាហ្វេ សម្អាតបន្ទប់ រួមនឹងការប្រមូលយក
សម្ភារៈទៅឱ្យផ្នែកបោកគក់ និងទទួលត្រឡប់មកវិញ។

អនាគត សណ្ឋាគារ​ Henn-na នឹងមានបុគ្គលិកជាមនុស្សយន្ត ច្រើនជាង ៩០%

បុគ្គលិកមនុស្សយន្តទាំងនោះ ក៏នឹងធ្វើការជាមួយបុគ្គលិកជាមនុស្សធម្មតា សម្រាប់ដំណាក់
កាលដំបូង។ នៅក្នុងសន្និសីទកាសែតមួយ នៅជប៉ុន អគ្គនាយក Hideo Sawada របស់ Huis Ten
Bosch ថ្លែងថា “ក្នុងអនាគត សណ្ឋាគារ​ខាង​លើ នឹងមានបុគ្គលិកជាមនុស្សយន្ត ច្រើនជាង ៩០%
សម្រាប់បម្រើសេវាកម្មទាំងឡាយរបស់សណ្ឋាគារ”។

សណ្ឋាគារខាងលើនេះ ក្នុងអនគតដ៏ខ្លីខាងមុខ មិនមែនមានត្រឹមតែបណ្ដាមនុស្សយន្តដែលមាន
រូបរាងដូចមនុស្សបេះបិទនេះ តែក៏មានបំពាក់បច្ចេកវិទ្យាទំនើបផ្សេង ដូចជា ប្រព័ន្ធសោបន្ទប់
ដែលអាចស្កេនផ្ទៃមុខរបស់ភ្ញៀវ រួមនឹងប្រព័ន្ធតាមដានកំដៅរាងកាយរបស់ភ្ញៀវ ដើម្បីសម្រួល
សីតុណ្ហភាពរបស់បន្ទប់។

បច្ចុប្បន្ន ជប៉ុន កំពុង​តែ​នាំ​មុខ​គេ ក្នុង​វិស័យ​មនុស្ស​យន្ត​

ទាំងនេះ មិនមែនជាសុបិននោះឡើយ ព្រោះថា តាមគម្រោង សណ្ឋាគារ Henn-na នឹងត្រូវបាន​
បើកដំណើរការចាប់ពីថ្ងៃទី ១៧កក្កដាឆ្នាំ ២០១៥ខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge