(ភ្នំពេញ)៖ លោក ករុណា ពេជ្រ ជាតារាចម្រៀងប្រុសប្រចាំក្នុងផលិតកម្ម ថោន និងជាអ្នកគ្រប់គ្រងក្លឹបថោន ស្របពេលដែលលោកត្រូវបានគេស្គាល់ថា ជាមនុស្សមានលុយកាក់សល់ច្រើនពីសិល្បៈ ប៉ុន្តែក៏ប្រឹងប្រែងយ៉ាងសម្បើម ក្នុងមុខរបររកស៊ីរបស់ខ្លួន ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ។ ក្នុងនោះលោកតែមា្នក់ឯង ធ្វើការយ៉ាងច្រើនដូចជា គ្រប់គ្រងក្លឹបថោន ច្រៀងក្នុងក្លឹប ថតសំឡេង ថតកាយវិកា រៀបចំផ្កានឹងដេគ័រនានា នាំគ្រឿងសំអាង ពីប្រទេសបារាំងមកលក់នៅស្រុកខ្មែរ ។

ម្ចាស់វីឡាតម្លៃ ជាងកន្លះលានដុល្លារ លោក ករុណា ពេជ្រ ធ្វើការប្រៀបដូចជាមនុស្សយន្ត ព្រោះលោកចង់រកប្រាក់ឲ្យបានច្រើន ខណៈផ្ទះរបស់លោកមិនទាន់បាន បង់រំលោះរួចរាល់នោះទេ។ រីឯផ្ទះចាស់លោកតម្លៃជាង១០ម៉ឺនដុល្លារបានដាក់ជួលឲ្យគេ ដើម្បីយកលុយមកបង្គប់បង់រំលោះផ្ទះថ្មី ។ចំណែកឯមុខរបរជាច្រើន ត្រូវបានយកមកផ្សែផ្សំគ្នា ប្រាក់ចំណូលលោកក្នុងមួយខែៗ ចូលរាប់ពាន់ដុល្លារឯណោះ បើទោះបីលោកមិនសូវល្បីល្បាញ ជាប់ជាលំដាប់កំពូលតារាចម្រៀង តែលោករកលុយបានមិនចាញ់គេទេ ប៉ុន្តែប្រាក់បានមក ពេលចេញវិញគ្រប់ច្រកដូចគ្នា ។

ប្រភពព័ត៌មានពីលោកជំទាវ មានមុខក្នុងសង្គមជាន់ខ្ពស់ម្នាក់ បាននិយាយប្រាប់ KhmerTALKING ថា លោកជំទាវធ្លាប់ប្រើប្រាស់សេវាកម្មរបស់ លោក ករុណា ពេជ្រ ដែលតម្លៃថ្លៃថ្នូរគួរសម អាចទទួលយកបាន ហើយ ករុណា ពេជ្រ ជាមនុស្សធ្វើការគោរពម៉ោងពេលល្អ ចេះគោរពរចាស់ទុំ គួរឲ្យពេញចិត្តណាស់ ។

ថ្វីត្បិតតែតារាចម្រៀង ករុណា ពេជ្រ ប្រឹងប្រែងរកប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់ក្ដី តែលោកហាក់មិនទាន់សំឡឹងឃើញថា នារីណាម្នាក់ មានសំណាងមកសោយសុខ លើគំនរទ្រព្យសម្បិត្តលោក ករុណា ពេជ្រ នោះទេ ព្រោះលោកខ្លួនឯង ក៏មិនទាន់សម្រេចចិត្តយកនារីណាម្នាក់ មកធ្វើជាគូគាប់ទ្រនាប់ចិត្តឡើយ ខណៈដែលលោកមានវ័យសាមសិបជាងទៅហើយក្ដី ។

រីឯការងារសិល្បៈ លោកក៏នៅតែបន្តទៅមុខជាសន្សឹមៗ បទចម្រៀងជាមួយដៃគូថ្មី នាង នរិត្តន៍ ហាក់ទទួលបានការគាំទ្រច្រើនគួរសម ជាពិសេសបទ«ចង់ស្គាល់សង្សារថ្មីបង»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី