ចិន៖ ជាលើកទី១ ដែលកំពូលតារាសម្តែង Rain និង Kim Tae Hee ត្រូវគេឃើញចូលរួម ក្នុងព្រិត្តិការណ៍ផ្សព្វផ្សាយ តែមួយនៅប្រទេសចិន។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះថា តារាចម្រៀង និងជាតារាសម្តែង ដ៏ល្បីល្បាញវ័យ៣៣ឆ្នាំ Rain ដែលគេដឹងថា មានទំនាក់ទំនងស្នេហ៍ ជាមួយតារាសម្តែងវ័យ៣៥ ឆ្នាំ Kim Tae Hee នោះ ថ្មីៗនេះពួកគេត្រូវគេ ប្រទះឃើញធ្វើដំណើរ ជាមួយគ្នាទៅចូលរូម ក្នុងព្រិត្តិការណ៍ផ្សព្វផ្សាយ ផលិតផលគ្រឿងសំអាង JVJQ កាលពីថ្ងៃទី២៨ ខែមិថុនានេះ នៅប្រទេសចិន ប៉ុន្តែអ្នកទាំងពីរ មិនត្រូវគេឃើញនៅជាមួយគ្នាទេ ដោយសារកាលវិភាគ ជាក់លាក់នៃកម្មវិធី។

អ្នកតំណាងរបស់តារារូបសង្ហា Rain បាននិយាយថា Rain និង Kim Tae Hee ត្រូវបានអញ្ចើញ ដោយឡែកៗពីគ្នា ហើយពួកគេក៏ត្រឡប់មកវិញ ក្នុងពេលតែមួយ គឺនៅថ្ងៃទី២៩ម្សិលមិញ ហើយអ្នកទាំងពីរ មិនបានដើរ មកជាមួយគ្នានោះទេ គឺ Rain ចុះពីយន្តហោះមុន ចំណែក Kim Tae Hee មក៣០នាទីក្រោយ ។

ក្រោយបែកធ្លាយទំនាក់ទំនងស្នេហ៍ កាលពីឆ្នាំ២០១៣ នៅដើមឆ្នាំ២០១៥ នេះ តារាទាំងពីរ Rain និង Kim Tae Hee មានពាក្យចចាអារ៉ាម ថាជិតរៀបការ តែដំណឹងនេះ ត្រូវបានតំណាងរបស់ ពួកគេបដិសេដ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល