(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យ ខួបគំរប់៧ ថ្ងៃនិង១០០ ថ្ងៃរបស់សពអតីតតារាចម្រៀង និងសម្តែងប្រុស-ស្រីខ្មែរចំនួនពីររូប គឺលោក រាជ បូរី និងអ្នកស្រី ហួត សារ៉ាវឌី កៀកចូលមកដល់នាថ្ងៃទី២១ ខែមេសា ខាងមុខនេះ តារាសម្តែងប្រុសលោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះសារ អំពាវនាវ និងបានរិះគន់សម្តែង ការមិនពេញខ្លះៗចំពោះអវត្តមាន ពីសំណាក់សិល្បករខ្មែរមួយចំនួន ដែលគ្មានឆន្ទៈ ក្នុងការចូលរួមពិធីបុណ្យសព របស់អតីតមិត្តរួមអាជីពទាំងនោះ។

លោក អ៉ឹម ជីវ៉ា បានលើកឡើងបែបនេះថា «សូមសិល្បករទាំងអស់ គួរសម្តែងការសោកស្តាយ និងចូលរួមពិធីបុណ្យ៧ថ្ងៃ របស់សិល្បករ ដែលមរណភាព បើគ្មានលុយចូលបុណ្យ ក៏ត្រូវទៅអុជធូបដែរ …។ កុំចាំទាល់តែកម្មវិធីជប់លៀង ខួបកំណើត ឡើងផ្ទះ បានទៅចូលរួម រាល់ថ្ងៃសិល្បករខ្មែរ ពិតជាមានការខ្វះសាមគ្គីគ្នាណាស់..!»។

ជាមួយគ្នានេះ តារាសម្តែងលេចធ្លោ លើសកម្មភាពមនុស្សធម៌ លោក អ៉ឹម ជីវ៉ា ក៏បានសរសេររិះគន់ផងដែរថា «សិល្បករដែលថ្មីល្បីបានបន្តិច មានឡានជិះ ចាប់ផ្តើមកើតជំងឺបូសក្លៀក(តម្លើងឫក)។ អ្នកសិល្បៈខ្លះវិញ គិតតែពីនិយាយដើមគ្នាឯង ឃើញគេមានជាង ឬល្អជាង គឺចាំតែកាច់បំបាក់ អ្នកខ្លះទៀត ទាល់តែល្បីហើយមានទើបរាប់អាន។ ឲ្យតែឮសូរថា មានបុណ្យសព គឺតែងតែនិយាយថា ខ្ញុំឆុងឆ្នាំ តែពេលយប់ឃើញនៅតាមក្លិបរាត្រី ព្រោងព្រាត ដូចស្រមោចទៅរកស្ករ ខ្ញុំពិតជាហួសចិត្ត និងសិល្បករមួយចំនួនខ្លាំងណាស់...!» ។

លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «កាលថ្ងៃបូជាចំថ្ងៃចូលឆ្នាំសិល្បករខ្លះ នៅតាមបណ្តាខេត្តឆ្ងាយ មកមិនទាន់ ក៏មិនអីដែរ តែនេះហើយចូលឆ្នាំខ្មែរហើយ បុណ្យ៧ថ្ងៃរបស់លោក រាជ បុរី និង អ្នកនាង ហួត សារ៉ាវឌី គឺចំថ្ងៃព្រហស្បតិ៍ដូចគ្នា ផ្លូវតែមួយគ្រាន់តែមួយធ្វើនៅ ចាក់អង្រែលើ និងចាក់អង្រែក្រោម តែប៉ុណ្ណោះ។ អាស្រ័យដូចបានជំរាបជូន ខាងលើសូមសិល្បករទាំងអស់ ទៅចូលរួមទាំងអស់គ្នា ទោះធ្លាប់ស្គាល់ ឬមិនធ្លាប់ស្គាល់ក្តី សូមទៅចូលរួមក្នុងនាម ជាអ្នកសិល្បៈដូចគ្នា!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង