តារាថៃ ៖ ជាធម្មតាតារាទាំងប្រុស និងស្រីប្រចាំប្រទេសថៃ ត្រូវបានគេដឹងថា ជាតារាដែលមមាញឹកខ្លាំងបំផុត ប៉ុន្តែពួកគេនៅតែមិនបានសម្រេចចិត្តបោះបង់ចោលការសិក្សាឡើយ ព្រោះនេះគឺជាកត្តាដ៍សំខាន់ និងធ្វើឲ្យអនាគតរបស់ពួកគេភ្លឺស្វាងទៅថ្ងៃមុខ ដូច្នេះទើបតារាប្រុសស្រីទាំងនេះ បានឆ្លៀតពេលវេលាមួយចំនួនពីការងារសិល្បៈ ដើម្បីបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ជាងគេ រហូតដល់ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត និងធ្វើឲ្យ Fans ជាច្រើនកោតសរសើរយ៉ាងខ្លាំង អំពីការព្យាយាមរបស់ពួកគេ ។

ពេលនេះ Camnews នឹងបង្ហាញអ្នកឲ្យបានឃើញតារាទាំងនោះនៅខាងក្រោម ។

-ចុចអាន ៖ ស្រីស្អាត Esther Supreeleela ទីបំផុតបានបង្ហោះរូបថត របស់ខ្លួននៅក្នុងថ្ងៃពិសេសហើយ

១. តារាសម្តែងរូបសង្ហាលោក Navin Tar បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងកសិកម្ម ពីសាកលវិទ្យាល័យ Oregon State សហរដ្ឋអាមេរិក ហើយក៍បានបញ្ចប់ថ្នាក់បណ្ឌិតសម្រាប់ជំនាញនេះដែរ ។

២. លោក Oak Smith Arayaskul គឺជាតារាចម្រៀងមួយរូប បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកចិត្តសាស្ត្រ នៅក្នុងប្រទេសថៃ ។

៣. តារាសម្ដែង លោក Beam Kawee Tunjararuk បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យនៅប្រទេសថៃដូចគ្នា ។

៤. តារាសម្ដែងរាងខ្ពស់ស្រលះនាង Pancake Khemanit បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Ram KhamHaeng ។

៥. លោក James Ma ទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Assumption ។

៦&៧ តារាសម្ដែងដ៍ល្បីឈ្មោះ ២ ដួង Toey Jarinporn និង Alex Rendell រៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមសាស្ត្រនិង មនុស្សសាស្ត្រ ។

៨. នាង KEERATI MAHAPRUKPONG ដែលជាតារាស្រីរូបស្រស់ ទើបតែបញ្ចប់ការសិក្សានៅសាលាផ្នែកសិល្បៈ នៅសកលវិទ្យាល័យ Chulalongkorn University ហើយកំពុងតែបន្តសិក្សាផ្នែកអនុបណ្ឌិត ខាងផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ International University ។

៩. នាង Esther Supreeleela កាលពីពេលថ្មីៗនេះបានបង្ហោះរូបថតរបស់ខ្លួនជាមួយ និងឈុតសម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍គឺ សម្លៀកបំពាក់នៅក្នុងថ្ងៃទទួលសញ្ញាប័ត្រក្រោយពេលបញ្ចប់ការសិក្សា ហើយនាងក៍ជាតារាមសម្តែងដ៍ល្បីឈ្មោះប្រចាំប្រទេសថៃដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Sanook