តាំងតែពី នាងធំពេញវ័យ មកនាងធ្លាប់បាន ឈ្លោះប្រកែកជាមួយ និងឱពុកម្តាយ ២ ទៅ ៣ ដងរួច មកហើយ ដោយក្នុងនោះ ក៏មានរឿង ទាក់ទងនិង Justin Bieber ផងដែរ ។ ថ្មីៗនេះ នាងបានធ្វើឲ្យ ទស្សនិកជន ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយលើកនេះ នាងកាន់តែខ្លាំង ជាមួយនិង ម្តាយរបស់នាង ទៀត ។

Selena Gomez ត្រូវបាន ប្រភពព័ត៌មាន រាយការណ៍មកថា នាងបានបញ្ឈប់ ការងាររបស់ Mandy ដែលជាម្តាយ បង្កើតរបស់នាងហើយ ដែល Mandy គឺជាអ្នកគ្រប់គ្រង រាល់ការងាររបស់ Selena ។ Selena បានប្រាប់ថា នាងធំពេញវ័យហើយ នាងដល់ពេល ដែលត្រូវរក អ្នកជំនាញមក គ្រប់គ្រង លើការងារ ជាតារារបស់នាង ហើយ ។ ម្យ៉ាងវិញទៀត នាងក៏បាន បញ្ជាក់ផងដែរថា រឿងដែល នាងចង់ធ្វើការ បែកពីម្តាយរបស់នាង គ្មានទាក់ទងនិង រឿងដែលនាង ទាក់ទងជាមួយ Justin ទេ ។

យើងក៏បាន ទទួលបាន ព័ត៌មានថា នេះមិនមែន ជាការឈ្លោះគ្នា ធំដុំអ្វីឡើយ តែម្តាយនាង ដូចជា មិនសូវ សប្បាយចិត្ត និងការសំរេចចិត្ត របស់កូនស្រីឡើយ ដែលមិនទុកចិត្ត ម្តាយរបស់ខ្លួនឯងទៅ ជាចង់ជួល អ្នកផ្សេងទៅវិញ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ mirror