ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ប៉ុន្មាននាទីមុននេះបន្តិច ពី សា រព័ត៌មាន សឹង្ហបុរី CNA អោយដឹងថា សពជនរងគ្រោះ ៤ នាក់ ពីគ្រួសារម៉ាឡេស៊ីតែមួួ ស្លាប់នៅក្នុង ការវាយប្រហារ បំផ្ទុះ គ្រាប់បែកកណ្តាលក្រុងបាងកក នាយប់ថ្ងៃច័ន្ទកន្លងទៅនោះ ចុងបញ្ជប់បានវិល ត្រលប់មកដល់ លំនៅស្ថានរបស់ពួកគេវិញហើយ នៅក្នុងរដ្ឋ Penang យប់មិញនេះ យប់ថ្ងៃពុធ ទី ១៩ សីហា ។

វេលាម៉ោង ១១ យប់ យប់ថ្ងៃពុធ គឺជាទិដ្ឋភាពរួម រន្ធត់ចិត្តបំផុត នៅពេល ដែល យន្តហោះក្រុម ហ៊ុនអាកាសចរណ៍ Thai Airways បានដឹកសពមកដល់ដី ប្រទេសម៉ាឡេស៊ី ខណៈសពទាំង ៤ នាក់ពីគ្រួសារតែមួយ នោះ រួមមានដូចជា Lim Siew Gaik វ័យ ៤៩ ឆ្នាំ កូនប្រសារប្រុស វ័យ ៣៣ ឆ្នាំឈ្មោះ Lee Tze Siang កូនប្រុសវ័យ ២០ ឆ្នាំឈ្មោះ Neoh Jai Jun និងកូនស្រីតូច វ័យទើបតែ ៤ ឆ្នាំមានឈ្មោះ Lee Jing Xuan ។

អំឡុងពិធី ប្រគល់សព ៤ រូប តាមរយៈការផ្ទុកនៅក្នុងមឈូសរួចជាស្រេចនោះ គេឃើញមានស មាជិកគ្រួសារជនរងគ្រោះ ២០ នាក់ បង្ហាញវត្តមានរបស់ខ្លួនឡើង ក្នុងពិធី ទទួលសព ។សារព័ត៌ មានពុំអាចសម្ភាសន៍ពួកគេបាននោះទេ ខណៈពួកគេរង្គោះរង្គើផ្លូវចិត្ត ជា ខ្លាំង រួចប្រញាប់ឡើង រថយន្ត ចាកឆ្ងាយពីទីប្រជុំដោយក្រុមអ្នកយកសារព័ត៌មាន ។ របាយការណ៍ គូសបញ្ជាក់អោយ ដឹងថា លោក Neoh Hock Guan វ័យ ៥៥ ឆ្នាំ ជាស្វាមី លោកស្រី Lim Siew Gaik នោះ លោកជា សំណាងល្អ មិនបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនោះទេ ។

គួរបញ្ជាក់ថា ហេតុការណ៍ គ្រោះថ្នាក់បំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុងបាងកកប្រទេសថៃនាយប់ ថ្ងៃច័ន្ទនោះ បានបណ្តាលអោយជនរងគ្រោះស្លាប់ តិចបំផុត ២០នាក់និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។ ហោចណាស់ ជនបរទេស ១១ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះ រួមមានដូចជា អង់គ្លេស ចិន ហុងកុង ឥណ្ឌូនេស៊ី សឹង្ហបុរី និង ម៉ាឡេស៊ី ៕

- អាន ៖ ជនដៃដល់ បំផ្ទុះគ្រាប់បែក កណ្តាលក្រុង បាងកក គឺធ្វើការ លក្ខណៈ "បណ្តាញ" "Network"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA