CamNews

ក្បាច់​រួម​រ័កស្ត្រី​អង្គុយ​នៅ​ពីលើ ​បង្ក​គ្រោះថ្នាក់ ខ្ពស់​ដល់​ភាគី​បុរស

(សុខភាព)៖ បើ​ទោះជា​ផ្តល់​ភាព​ស្រណុក​ស្រួល មាន​ច្រើន​គួរសម​ក៏​ដោយ ក្បាច់​រួម​ភេទ​ដែល​ស្ត្រី​ នៅ​ពីលើ​ហាក់​មិន​ផ្តល់​សុវត្ថិភាព​ ដល់​ភាគី​​បុរស​ឡើយ ! ទោះបីអ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ បាន​រក​ឃើញ​ថា ក្បាច់​នេះ​អាច​បណ្តាល​ឱ្យ​បុរស​ខូច​លិង្គ ​ប្រើ​ការ​លែង​កើត​នៅ​ពេល​ក្រោយ ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​អំឡុង​រួម​ភេទ​ គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ក្បាច់ ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​ជា​ពិសេស «​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស​» នេះ​តែ​ម្តង ។ ដោយឡែក​ចំពោះ​ក្បាច់​ឆ្កែ​(Woman on all fours)​វិញ​ គឺ​ផ្តល់​ភាព​គ្រោះថ្នាក់​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ តែ​ផ្តល់​ភាព​ត្រជាក់ចិត្ត​ ចំពោះ​បុរស​ដែល​មាន​លិង្គ​តូច ។

ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Advances in Urology ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​បង្ហាញ​ជា​សម្មតិកម្ម​ថា ស្ថិត​នៅ​ពីក្រោម​ដៃគូ​នៅឡើយ បុរស​មិន​អាច​បញ្ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ ​នូវ​ចលនា​រួម​ភេទ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឈឺចាប់ ។ ខណៈ​កំពុង​វីវក់​នឹង​លង់​អារម្មណ៍ ​ជាមួយ​ភាព​ស្រណុក​ស្រួល​ ដល់​កំពូល ​ស្ត្រី​​ទំនងជា​ទម្លាក់​ខ្លួនហើយ​អុក​ធ្ងន់​ៗ ​លើ​ភាគី​បុរស​អាច​ធ្វើ​ឱ្យ​លិង្គ​ស្រុញ​គ្រេច ។ បូក​រួម​នឹង​ចលនា​រុញ​ ទៅ​មុខ​ថយក្រោយ ​ដោយ​មិន​សំចៃ​កម្លាំង​ផង​នោះ ជាយថាហេតុ​អាច​បណ្តាលឲ្យ​លិង្គ​បុរស​ ប្រឈម​នឹង​ការ​រង​របួស ។ ផ្ទុយ​មក​វិញ ការ​ប្រើ​ក្បាច់​ ដែល​បុរស​ជា​អ្នកគ្រប់គ្រង​ការ​វាយលុក ជា​ពិសេស​«​ក្បាច់​ដូនតា​ចែក​ឱ្យ ឬ​បុរស​ពោប​ពីលើ​ស្ត្រី​» ឱកាស​រង​របួស​មាន​តិចតួច​បំផុត លើកលែងតែ​ក្រឡាច់​ខុស​គន្លង​ម្តងម្កាល ។

វា​ត្រូវ​គេ​រក​ឃើញ​ថា ជា​ក្បាច់​ដែល​មាន​សុវត្ថិភាព​ជាងគេ ដ្បិត​អំឡុង​ពេល​រួម​ភេទ លិង្គ​មិន​បាន​កាច់​បត់​ខុស​ទំនង​នោះ​ទេ ។ ​ជា​ទូទៅ​ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​ក្នុង​ពេល​រួម​ភេទ ​គឺជា​បញ្ហា​កម្រ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា របួស​បែប​នេះ​ជា​លក្ខខណ្ឌ​ មិនធម្មតា​ដែល​ជា​រឿយ​ៗ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច និង​ភាព​ខ្មាស​អៀន​សម្រាប់​អ្នក​ជួប​ប្រទះ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ក្រើនរំឭក​ថា បុរស​គួរតែ​ស្វែ​ករក​ការ​ប្រឹក្សា​យោបល់​ ពី​អ្នកជំនាញ​នៅ​ពេល​ពួក​គេ​ឈឺចាប់ ​លិង្គ​ច្រើន​ថ្ងៃ​បន្តបន្ទាប់​ ក្រោយ​រួម​ភេទឬ​សង្ស័យ​ថា គ្រេច​លិង្គ ។ ការ​ពន្យារពេល​ជួប​ពិគ្រោះ ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ អាច​នាំឲ្យ​ជីវិត​ ផ្លូវភេទ​បាត់បង់ ឬ​ពិការ​ភាព​មុខងារ​ផ្លូវភេទ ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី