ភ្នំពេញ៖ ពិធីការីនីល្បីល្បាញ អ្នកនាង យុគ ចិន្តា ទើបតែបែកធ្លាយដំណឹង រៀបការថ្មីៗនេះ ធ្វើឲ្យជនជាច្រើនបានសាទរ និងគិតថា ជាដំណឹងមួយដ៏ល្អ ព្រោះអ្នកនាងត្រូវបានគេហៅថា ជាអ្នកសិល្បៈនៅ លីវយូរជាងគេ ស្របពេលអ្នកសិល្បៈ ជំនាន់គ្នា អ្នកខ្លះរៀបការ និងលែងប្ដី ពីរបីដងទៅហើយ អ្នកនាងនៅតែមិនទាន់ បានរៀបការហ្នឹង គេសូម្បីតែម្ដង ។

ចំណែកឯរឿងរ៉ាវការងារ ក្នុងវិស័យសិល្បៈ របស់ យុគ ចិន្ដា ត្រូវគេមើលឃើញថា អ្នកនាងនៅតែរីកចំរើន ទោះបីវត្តមាន អ្នកនាង គង់ សុជាតិ ដែលជាមិត្តរួមអាជីព ប្រៀបដូចហ្នឹង គូប្រជែងកំពុងតែជ្រកកោន ក្រោមដំបូលតែមួយក៏ដោយ ក៏ យុគ ចិន្ដា នៅតែល្បីល្បាញ ព្រោះកម្មវិធីដែល អ្នកនាង គ្រប់គ្រង សុទ្ធតែកំពុងពេញនិយម កើនអ្នកគាំទ្របន្តបន្ទាប់ មិនងាយនឹងមាន គូប្រជែងណា អាចបំបាក់បានឡើយ ។

ផ្ទុយពីមតិលើកឡើង របស់មហាជនខាងលើ អ្នកនាង យុគ ចិន្តា មិនបានអាក់អន់ស្រពន់ចិត្ត ជាមួយ អ្នកនាង គង់ សុជាតិ នោះទេ បើទោះជា ពីអតីតកាល ធ្លាប់លេចឮព័ត៌មានស្ដីពី ភាពល្អក់កករ រវាងទំនាក់ទំនងនឹងអ្នកនាង គង់ សុជាតិ ក៏ដោយ ។ ថ្មីៗនេះ យុគ ចិន្តា និង យុគ ចិន្តា បានជួបគ្នា ក្នុងកម្មវិធីធំមួយ ធ្វើឲ្យស្រីស្អាតទាំងសម្រស់ និងពូកែប្រើប្រាស់ សំនួនវោហាស័ព្ទ ទាំងពីរនេះ បង្ហាញសម្រស់ក្មេងជាងវ័យរបស់ខ្លួន មុខកាមេរ៉ារាប់រយ ។

អ្នកនាង យុគ ចិន្តា បាននិយាយផ្ដាំផ្ញើ អ្នកសារព័ត៌មានថា ថតឲ្យស្អាតៗ នឹងជួយសរសេរល្អៗផង ។ ការព្រយលបែបនេះ ហាក់បីដូចជា អ្នកនាង កំពុងតែមានរឿងអ្វី លាក់ក្រោយខ្នង មិនចង់ឲ្យមហាជនដឹងអ៊ីចឹង ។ ដោយឡែក ក្រុមការងារ របស់គេហទំព័រ LookingTODAY បានផ្តិតយករូបភាព ប្លែកជាច្រើន ពី ពិធីការិនីជើងចាស់ ទាំងពីររូបនេះ ។

មានអ្វីប្លែក សូមទស្សនារូបភាព ខាងក្រោមនេះ ទំាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល