(ភ្នំពេញ)៖ បន្ទាប់ពីលេចឮនូវដំណឹងដ៏រសើប មកថា តារាសម្ដែង បង្ហាញម៉ូដ និងចម្រៀង លោក អេឡិច ចាន់ត្រា ដែលត្រូវបានគេស្គាល់ថា ជាដៃគូដ៏ជិតស្និទ្ធ របស់លោក យ៉ែម សំអូន តារាសម្ដែង និងជាតារាបង្ហាញម៉ូដដូចគ្នា កំពុងតែបើកក្រុមហ៊ុនរកស៊ីប្រជែង ក្រុមហ៊ុនរបស់លោក យ៉ែម សំអូន នោះ បានធ្វើឲ្យលោក យ៉ែម សំអូន ដេកមិនលក់បក់មិនល្ហើយ ចេញមុខបញ្ជាក់ចំពោះដំណឹងនេះភ្លាមៗ ថា រវាងរូបលោក និងតារាសម្ដែង អេឡិច ចាន់ត្រា ពុំដែលមានបញ្ហាល្អក់កក ឬកាច់កុងគ្នា ក្នុងមុខជំនួញរកស៊ីអ្វីឡើយ ពោលប្រសិនបើ លោក អេឡិច ចាន់ត្រា រកស៊ីរបរដូចរូបលោក ទទួលបានជោគជ័យនោះ គឺលោកមានតែជួយត្រេកអរ បន្ថែមទៀត។

រឿងរ៉ាវនេះ ត្រូវបានមហាជន កត់សម្គាល់ឃើញថា ថ្មីៗនេះតារាសម្ដែងលោក អេឡិច ចាន់ត្រា បានរងនូវការនិយាយតៗគ្នាថា លោកកំពុងធ្វើសង្គ្រាមត្រជាក់ជាមួយលោក យ៉ែម សំអូន ព្រោះនៅសុខៗ លោក អេឡិច ចាន់ត្រា ក៏បើកជាមុខរបរដូចគ្នាទៅនឹងលោក យ៉ែម សំអូន ហើយតារាដូចៗគ្នា មកសម្ដែងនៅក្រុមលោក ចាន់ត្រា ហើយការរៀបចំក៏ស្រដៀងៗគ្នា ទាំងអស់។ បើមើលមួយភ្លែត ស្ទើរតែចែកមិនដាច់ថា មួយណាជាក្រុមរបស់ យ៉ែម សំអូន មួយណាជាក្រុមរបស់ អេឡិច ចាន់ត្រា។ ក្រឡេកទៅមើលលោក យ៉ែម សំអូន ឯណោះវិញ ក្រោយពីលោក អេឡិច ចាន់ត្រា បានបើកជាក្រុមផ្ទាល់ខ្លួន លោកក៏បានដករូបលោក អេឡិច ចេញពីក្នុងក្រុមភ្លាមៗ ដោយមិនទុកក្នុងគណនេយ្យលោកទៀតឡើយ ព្រោះលោកមិនអាចហៅ អេឡិច ចាន់ត្រា មកច្រៀងដូចមុនទៀតបានទេ។

ប្រភពព័ត៌មាន បានបន្តថា ថ្វីត្បិតតែមុខរបររកស៊ី ជារឿងសេរី តែលោក អេឡិច ហាក់បានកាត់មុខកាត់មាត់ យ៉ែម សំអូន យ៉ាងខ្លាំង ដែលហាក់ដូចជាចេតនាមួយ មិនឲ្យ យ៉ែម សំអូន ងើបមុខរួច។ អ្វីដែលសំខាន់ក្រុម អេឡិច ចាន់ត្រា កាន់តែលេចធ្លោពេល យ៉ែម សំអូន ធ្លាក់កូដ ក្រោយពេលផ្ទុះរឿងអាស្រូវ ប្រើអំពើហិង្សាជាមួយភរិយា។ អ្វីដែលកត់សំគាល់ចុងក្រោយនេះ គឺ លោក អេឡិច ចាន់ត្រា ងាកទៅស្និទ្ធស្នាលជាមួយ អតីតភរិយា លោក យ៉ែម សំអូន ទៀត ដែលកាន់តែបង្ហាញឲ្យច្បាស់ក្រឡែតថា សង្រ្គាមត្រជាក់រវាងអ្នកទាំងពីរ បានកើតឡើងហើយ។

ជុំវិញដំណឹងដ៏គួរឲ្យរសើបខាងលើនេះ ត្រូវបានលោក យ៉ែម សំអូន ច្រានចោលទាំងស្រុង ហើយបានបញ្ជាក់យ៉ាងច្បាស់ៗថា រវាងលោក និងតារាចម្រៀង អេឡិច ចាន់ត្រា ពុំដែលមានគំនុំគំគួន ឬកាច់កុងគ្នាក្នុងរបររកស៊ីអ្វីឡើយ។ សព្វថ្ងៃនេះលោក កំពុងតែរវល់នឹងការងារសិល្បៈ ស្ទើរតែរកពេលសំរាកគ្មាន ហើយប្រសិនបើមានរឿងបែបនេះ កើតឡើងមែន គឺមានតែក្រុមមនុស្សដែលមានចរឹត ច្រណែនឈ្នានីសគេទេ ដែលអាចនិយាយចេញទៅរួច លោកពុំដែលមានចិត្តច្រណែន នឹង អេឡិច ចាន់ត្រា ពេលដែលឃើញរកស៊ីមានបាននោះទេ។

លោក យ៉ែម សំអូន បានប្រតិកម្មខ្លាំងៗថា «រាល់ថ្ងៃនេះ..! ខ្ញុំអត់មានពេលទៅទម្លាក់នរណា លើកនរណា ឬនិយាយពីនរណា គឺអត់ទេ! ហើយខ្ញុំចង់និយាយរឿងធំមួយទៀតនោះ គឺគាត់អាចនិយាយចឹងបាន ឬមានអ្នកនិយាយចឹងមែន តែប្រសិនបើអាចជឿបាន គឺមានតែពួកអ្នក ដែលមានសណ្ដាន និងចរឹតដូចគាត់នោះទេ ដែលអាចជឿនូវព័ត៌មាននេះបាន។ អ៉ីចឹងខ្ញុំសូមបដិសេធ នូវព័ត៌មាននេះ ហើយខ្ញុំចង់និយាយប្រាប់ថា រវាងខ្ញុំ និងប្អូនប្រុស អេឡិច ចាន់ត្រា គឺអត់មានរឿងអី ដែលត្រូវបានទំនាក់ទំនង ជម្លោះឈ្លោះទាស់ទែងគ្នាអីទេ..!។ ការរកស៊ីធ្វើការរបស់គាត់ បើទទួលបានជោគជ័យ នោះគឺជាការខិតខំប្រឹងប្រែងរបស់គាត់ ខ្ញុំអត់មានអីត្រូវច្រណែនគាត់ នោះទេ..!»។

យ៉ាងណាមិញ លោក យ៉ែម សំអូន ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានមនុស្សដែលលោកធ្លាប់ រាប់អានគ្នាជិតស្និទ្ធ ទៅចាប់ដៃគ្នាជាមួយអតីតភរិយារបស់លោក គឺអ្នកនាង យ៉ាន លីដា ដើម្បីបើកជំនួញរកស៊ីអ្វីមួយនោះ លោកក៏ពុំដែលមានការខ្វល់ចិត្ត ច្រណែន ឬអន់ចិត្តអ្វីឡើយ ព្រោះលោកគ្មានពេលវេលាណាមួយ ដែលត្រូវទៅគិតរឿងអស់ទាំងនេះទេ។ ម្យ៉ាងទៀតការរកស៊ី គឺជាសិទ្ធិសេរីភាព របស់គេម្នាក់ៗ យើងមិនអាចទៅហាមឃាត់នរណា មិនឲ្យរកស៊ីជាមួយនរណា បានឡើយ។

ការលើកឡើងបែបនេះ គឺចង់សំដៅ ស្របពេលជាមួយនឹងតារាសម្ដែងប្រុស ដ៏ស្រស់សង្ហា លោក អេឡិច ចាន់ត្រា ដែលមាននាមដើម លឹម ប៉ោស៊្រុន កំពុងតែស្នាក់នៅប្រទេសអូស្ត្រាលី ក្នុងនាមជាអ្នកទេសចរណ៍១រូប និងជាពាណិជ្ជករផងដែរ ព្រោះលោកកំពុងតែសំឡឹងមើលថា លោកអាចប្រកបរបរអ្វីបាននៅលើទឹកដីនេះ។ ជាពិសេសលោក អេឡិច ចាន់ត្រា មានជំនួបមួយជាមួយអ្នកនាង យ៉ាន លីនដា ដែលជាអតីតភរិយាលោក យ៉ែម សំអូន ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នឹងដំណឹងថា លោគ្រោងបើកអាជីវកម្មរួមគ្នា ជាមួយនឹងអ្នកមេម៉ាយ ដ៏ស្រស់សោភារូបនេះ ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង