CamNews

អ្នក​​ចម្រៀង​​ស្រី​​ម្នាក់ កំពុង​​ច្រៀង​​លើ​​ឆាក​​សុខៗ ស្រាប់​​តែ​​ពស់​​​អសិ​​រពិស វារ​​ចេញ​មក​ចឹក

(ឥណ្ឌូនេស៊ី)៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើង នៅប្រទេសឥណ្ឌូ​នេស៊ី គឺអ្នកចម្រៀងស្រីម្នាក់ បានបាត់បង់ជីវិត ខណៈកំពុង​សម្តែង​ខនសឺត នៅ​លើឆាកតន្ត្រីមួយ ក្នុងខេត្ត Karawang បន្ទាប់ពី​មាន​ពស់​ពិសមួយក្បាល បានវារចេញមកចឹងនាង។

នារីរងគ្រោះ មានអាយុ២៩ឆ្នាំឈ្មោះ Irma Bule បានឡើងច្រៀង នៅលើឆាកប្រគំតន្ត្រី ហើយនាងទើបតែសម្តែងបាន ពាក់កណ្តាលបទប៉ុណ្ណោះ ក៏ត្រូវសត្វពស់អសិរពិសមួយក្បាលវារ ឡើងឆាក រួចខាំចំភ្លៅតែម្តង ប៉ុន្តែអ្នកចម្រៀងស្រីរូបនេះ នៅតាំងអារម្មណ៍ច្រៀងបន្តបាន ដោយមិនបានរួសរាន់ ឆាប់ទៅព្យាបាលរបួសឡើយ ទើបបណ្តាលឲ្យស្លាប់ យ៉ាងអណោចអធមបែបនេះ។

សាក្សីនៅកន្លែងកើតហេតុ និយាយថា Irma មិនកើតអ្វីទេ ពីដំបូងដែលត្រូវពស់​ចឹក ប៉ុន្តែប្រមាណ៤៥នាទីក្រោយមក នាងក៏ចាប់ផ្តើមក្អួតចង្អោរ រួចដួលប្រកាច់ពេញលើឆាក ក៏ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ តែសំណាងអាក្រក់ អ្នកចម្រៀងស្រីរូបនេះ បានដាច់ខ្យល់ទៅហើយ នៅពេលមកដល់មន្ទីរពេទ្យ៕

<object width="480" height="380" data="http://www.youtube.com/v/skFI2O6Oy1M&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/skFI2O6Oy1M&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង