CamNews

ឆយី បង្ហាញ​អារម្មណ៍​ខ្លោច​ចិត្ត អាណិត ភិន សុដាលីស ​ពេល​ប៉ែន ចំរ៉ុង ប្តឹង​លែង​លះ​​​ទាំង​​​ពរ​ពោះ​កូន

(ភ្នំពេញ)៖ ខណៈដែលពាក្យបណ្តឹងប្តឹងលែងលះភរិយា នាង ភិន សុដាលី ពីសំណាក់លោក ប៉ែ​ន ចំរ៉ុង ដែលត្រូវបាន​មនុស្ស មួយចំនួនឲ្យងារថា ជាប្តីហេងស៊យ ត្រូវបានធ្លាក់ចូលដៃតុលាកា​រ និង​បានកោះហៅឲ្យភាគីទាំងពីចូលខ្លួន បំភ្លឺនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ទើ​បបញ្ចប់​នោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកមេម៉ាយកូនមួយ ធ្លាប់រងនូវការឈឺចាប់ រាប់មិនអស់នាង ឆយី បានសរសេរបង្ហាញពីទស្សនៈ ផ្ទាល់ខ្លួនជុំវិញរឿង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ថា «ទះដៃម្ខាងវាមិនឮទេ ខ្ញុំទទួលស្គាល់..​តែមនុស្សស្រី នៅតែទន់ខ្សោយ ជាងមនុ​ស្សប្រុសផ្នែកផ្លូវចិត្ត ...»។

អ្នកនាង ឆយី បានលើកឡើងទៀតថា «មនុស្សស្រីមានចំណុចល្អត្រង់ ពូកែទ្រាំ ពូកែអត់ធន់ ទ្រាំ​ទទួលយកគ្រប់យ៉ាង រាល់បញ្ហាចំពោះមុខ... មានភាពក្លាហាន មានភាពរឹងមាំ ហ៊ានទទួលខុសត្រូវ នឹងទង្វើខ្លួនឯង ទ្រាំរស់ទាំងភាពអាម៉ាស់ អ្វីដែលឈឺចាប់បំផុត គឺកូន ដែលកើតមក មិនបានឮពាក្យថា ប៉ាស្រលាញ់កូន ប៉ានឹងថែរក្សារកូន ប៉ាចង់ឱបកូន នាងសុខចិត្ត​មានឈ្មោះថា កូនអកត្តញ្ញូ ដើម្បីប្រុសម្នាក់ដែលនាងស្រឡាញ់ តែអ្វីដែលនាងជ្រើសនឹងលះបង់ បានមកវិញគឺ សូន្យ .!»។

អតីតតារាសម្តែង មានកូនអត់ប្តីនាង ឆយី បាននិយាយទៀតថា «នាងរស់នៅដោយការមើល​ងា​យ ពីមនុស្សជុំវិញខ្លួន តើនាងត្រូវទៅខាងណា ឪពុកម្តាយក៏មិនត្រូវគ្នា ប្តីក៏ប្តឹងលែង តើជីវិតម្តាយកូនគេ ត្រូវរស់រំពឹងអី...ទោះបីនាងខុសធ្ងន់យ៉ាងណា ក៏គួរតែកំដរនាងឲ្យឆ្លងទន្លេដ៏ធំមួយនេះឲ្យផុតសិនទៅបានអត់ ? ពោះធំគ្មានប្តី កូនកើតមកចំពេល ម៉ែឪលែងលះគ្នា តាយាយ មិនទទួលស្គាល់ ត្រូវរស់ពឹងលើកំលាំងកាយ គ្មានកំលាំងចិត្ត រស់នៅក្នុងភពងងឹត...!»។

ជាមួយគ្នានេះដែរ អ្នកមេម៉ាយចាយរាង ឆយី ក៏បានលើកជាសំណួរថា «តើអ្នកណាយល់ពីអារម្ម​ណ៍មួយនេះ ឲ្យច្បាស់ក្រៅពីសាមីខ្លួន អ្នកធ្លាប់ឆ្លងកាត់ ទើបយល់វាបាន...វេនាជាងធ្លាក់នរក១៨ជាន់ទៀត ...​ឈឺណាស់ វេនាណាស់ ...ទំរាំឆ្លងផុតស្ទើរមិនរស់...​ផ្តល់កំលាំងចិត្តឲ្យនាងផង កុំរុញនាងឲ្យធ្លាក់ក្នុងភពងងឹតទៀត ជួយនាងឲ្យឆ្លងផុតសមុទ្រទុក្ខនេះផង... love u sis...​pls be strong my girl ..!»។

សូមជម្រាបថា កាលពីព្រឹកមិញនេះ តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដា​លីស បានបង្ហាញមុខចូលខ្លួនបំភ្លឺ នៅតុលាការដូចការគ្រោងទុក។ ប៉ុន្តែទន្ទឹមគ្នានៃការចូលខ្លួន​ទៅ​បំភ្លឺនេះដែរ ក៏មានមតិពីមហាជនជាច្រើន បានស្នើ​ឲ្យតារាប្រុស លោក ប៉ែន ចំរ៉ុង គួរពិចា​រ​ណាជាថ្មី លើការប្តឹងលែង​លះ​ភរិយា ដែលនាងកំពុងមានផ្ទៃពោះ ប្រមាណជាង៣ខែហើយនោះ។ ជាមួយគ្នានេះ មន្រ្តីតុលាការក៏បានសម្រុះសម្រួល ដើម្បីឲ្យពួកគេទាំងពីរ ជានាគ្នាវិញដែរ ប៉ុន្តែបើតាម ប៉ែន ចំរ៉ុង គឺលោកប្រហែលជាមិនអាចបន្ត ជីវិតជាប្ដីប្រពន្ធ ជាមួយ ភិន សុដាលីស បានវិញឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង