CamNews

Hot news, លោក Trump «បណ្ដេញអគ្គរដ្ឋអាជ្ញារងចេញពីតំណែង» ដោយសាររឿងប្រឆាំង បទបញ្ជារារាំងជនភៀសខ្លួន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញ​អគ្គរដ្ឋអាជ្ញារង​លោកស្រី សាលី យ៉ាតែស (Sally Yates) ចេញពីតំណែងហើយ ដែលការសម្រេចចិត្តបែបនេះធ្វើឡើងតែប៉ុន្មាន​​ម៉ោង​​ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី​បានបង្គាប់ឱ្យ​ក្រសួងយុត្តិធម៌ មិនឱ្យគាំទ្រ​ដល់បទបញ្ជា​ដ៏ចម្រូងចម្រាស់​របស់​ប្រធានាធិបតី​អាមេរិក ជុំវិញការ​ហាមឃាត់​ជន​អន្តោប្រវេសន៍ ជាពិសេស​គឺជនមូស្លីម​មកពីបណ្ដាប្រទេស​ចំនួន០៧ មិនឱ្យឈាន​ជើងជាន់​ទឹកអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹក​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

ថ្លែងក្នុងសេចក្ដី​ប្រកាសព័ត៌មាន សេតវិមានបានបញ្ជាក់​ដូច្នេះថា «អគ្គរដ្ឋអាជ្ញារងលោកស្រី សាលី យ៉ាតែស បានក្បត់នឹង​ក្រសួងយុត្តិធម៌ ដោយបានបដិសេធអនុវត្ត​ន៍បទបញ្ជា​ស្របច្បាប់ ដែលមាន​គោលដៅ​ការពារ​ប្រជាជន​អាមេរិក។ ដូច្នេះទើប​ប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រេចចិត្តដកលោកស្រី​ចេញពីតំណែង ហើយ​តែងតាំងរដ្ឋអាជ្ញាមកពីតំបន់ភាគខាងកើតនៃរដ្ឋ Virginia លោក ដាណា ប៊ឺនតេ (Dana Boente) ជាអគ្គរដ្ឋអាជ្ញារងបណ្តោះអាសន្ន រហូតដល់ព្រឹទ្ធសមាជិកលោក ចែហ្វ សេសសិន (Jeff Sessions) ត្រូវបានព្រឹទ្ធសភាទទួលស្គាល់»។

គួរបញ្ជាក់ថា​អគ្គរដ្ឋអាជ្ញារង​​លោកស្រី សាលី យ៉ាតែស ដែលត្រូវបានតែងតាំង​ដោយលោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកស្រីមិនជឿ​នោះទេថា «បទបញ្ជាប្រធានាធិបតី​​លោក ដូណាល់ ត្រាំ គឺស្របច្បាប់ ពាក់ព័ន្ធ​នឹងការហាមឃាត់​ជនម៉ូស្លីមមកពី​ប្រទេសចំនួន០៧ មិនឱ្យចូលសហរដ្ឋអាមេរិក ខណៈការ​សម្រេចចិត្ត​នេះកំពុង​បង្កភាពចម្រូង​ចម្រាស់ និងបាតុកម្មតវ៉ាជាច្រើនទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស»។

ជាងនេះទៅទៀតសូម្បីតែអ្នកការទូតអាមេរិក​ជាច្រើននាក់ ក៏បានរិះគន់លើ​បទបញ្ជានេះដែរ ដោយពួក​គេ​យល់ថា វាមិនមែនជាវិធានការជួយពង្រឹង ក៏ដូចជាធ្វើឱ្យ​សហរដ្ឋអាមេរិកកាន់ តែមាន​សុវត្ថិភាព​នោះទេ តែវាគ្រាន់តែសារខុសឆ្គងមួយផ្ញើទៅកាន់ជនម៉ូស្លីម (អ្នកកាន់សាសនាអ៊ីស្លាម) នៅទូទាំងពិភពលោកតែ ប៉ុណ្ណោះ។ ប្រជាជនមកពីប្រទេសចំនួន០៧ដែលត្រូវបានលោក ដូណាល់ ត្រាំ ហាមមិនឱ្យជាន់ដីអាមេរិក រួមមាន អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយ៉េមែន៕

-Donald Trump ស៊ីញ៉េមួយខ្វាច់ ផ្អើលពិភពលោក ហាម ៧ប្រទេស ស្មើ ២១៨លាននាក់ មិនឲ្យជាន់ទឹកដី អាមេរិក

ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី