ព័ត៌មានអន្តរជាតិ ៖ ស្នងការប៉ូលីសក្រុង ប្រទេសថៃ អោយដឹងថា ឧក្រិដ្ឋជន ដែលដាក់បង្កៃបំផ្ទុះ គ្រាប់បែក នៅកណ្តាលក្រុងបាងកក សម្លាប់មនុស្ស ហោចណាស់ ២០ នាក់ ពីតំបន់សក្ការៈបូជា Erawan នាយប់ថ្ងៃច័ន្ទកន្លងទៅនោះ គឺគាត់ធ្វើការជាលក្ខណៈបណ្តាញ ។

ប្រភពសារព័ត៌មាន ពីទំព័រសារព័ត៌មានបរទេស អោយដឹងថា ប៉ូលីសបានចេញ ផ្សាយនូវសន្លឹក រូបថត គូសប៉ាន់ប្រមាណ រូបជនសង្ស័យ ដែលពាក់អាវពណ៌លឿងថតបានពីប្រព័ន្ធកាម៉េរ៉ាសុវត្ថិ ភាព បញ្ជាក់បានថា ជនងស្ស័យ ពុំបានពាំនាំយកកាបូបខ្មៅដែលខ្លួនស្ពាយ ចេញ ពីកន្លែងកើត ហេតុនោះទេ ។

របាយការណ៍ ពីមន្រ្តីប៉ូលីសអោយដឹងថា ជនសង្ស័យ ២ នាក់ ផ្សេងទៀត ដែលផ្តិតរូបភាពបាន តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព CCTV នោះ ក៏ ជាប់ ពាក់ព័ន្ធ ថាជាជនសង្ស័យអទិភាពផ្សេង ទៀតដូចគ្នាដែរ ។ នាយករដ្ឋមន្រ្តីចាំផ្ទះ Prayuth Chan - ocha ពណ៌នា ពីការវាយប្រហារ បំផ្ទុះ គ្រាប់បែកលើកនេះ ថា ជាការវាយប្រហារ អាក្រក់បំផុត ។ គួរបញ្ជាក់ ទីសក្ការៈបូជា Erawanបាន បើកដំណើរការជាធម្មតាវិញ នៅព្រឹកថ្ងៃពុធ ក្រោយវាយប្រហារ នាយប់ថ្ងៃច័ន្ត ។

- អាន ៖ ទីសក្ការៈ ល្បីជាទីតាំងបំផ្ទុះគ្រាប់បែក កណ្តាលក្រុង Bangkok បើកឡើងវិញហើយ

លោក Somyot Poompanmoung ស្នង ការ ប៉ូលីស ក្រុងគូសបញ្ជាក់ដល់ភ្នាក់ងារសារព័ត៌មាន អោយដឹងថា ជនសង្ស័យ បើកការវាយប្រហារលើកនេះ ទៅបាន ដោយមានការចូលរួមសហការ ពីមនុស្សច្រើនជាង ១ នាក់ ។ "ជាក់ច្បាស់ណាស់ ជនសង្ស័យ មិនធ្វើការវាយប្រហារ តែម្នាក់ឯង នោះទេ តួយ៉ាង ជនសង្ស័យធ្វើការ លក្ខណៈបណ្តាញ ដែល អាច នឹងមានការចូលរួម ពីមនុស្ស ច្រើននាក់" ។ លោកមិនទាន់ហ៊ានផ្សាយចេញនូវព័ត៌មានលម្អិតលើសពីនេះទៀតនោះទេ ប៉ុន្តែអ្វី ដែលលោកបានបង្ហើបឡើងនោះគឺថា ការវាយប្រហារ បំផ្ទុះគ្រាប់បែក លើកនេះអាចនឹងមានការ ចូលរួមពីជនសង្ស័យដែលជាជនជាតិថៃ ៕

- អាន ៖ CCTV ផ្តិតឃ្លីប ជនសង្ស័យ ទម្លាក់កាបូបខ្មៅ នៅទីតាំង ផ្ទុះគ្រាប់បែក កណ្តាលក្រុង Bangkok (មានវីដេអូ)

- អាន ៖ ផ្ទុះគ្រាប់បែក គ្រាប់ទី ២ នៅ Bangkok រសៀលមុននេះបន្តិច នៅទន្លេ Chao Praya (មានវីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី