CamNews

ប្រទះឃើញប្ដី មានប្រពន្ធ ៤នាក់ ដោយសារ Facebook ៖ ជនជាប់ចោទ ត្រូវនគរបាលចាប់ខ្លួន

ប្រពន្ធរបស់ Darnell Pixley ប្រទះឃើញប្ដីរបស់ខ្លួន កំពុងមានប្រពន្ធដល់ទៅ ៣នាក់ផ្សេងទៀត
បន្ទាប់ពីបានតាមដានមួយរយៈពេល នៅលើ Facebook ។

ជន​ជាប់​ចោទ ឈ្មោះ Darnell Pixley

យោងតាមទំព័រ AP បានឱ្យដឹងថា បុរសម្នាក់អាយុ ៤៩ឆ្នាំ មកពី Newbury នៃរដ្ឋ Carolina
(អាមេរិក) ទើបត្រូវបាននគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១៣សីហា ក្រោមបទចោទប្រកាន់ថា
មានប្រពន្ធច្រើន បន្ទាប់ពីត្រូវប្រពន្ធម្នាក់បានប្រទះឃើញរូបថតរៀបការរបស់បុរសនេះ ជា
មួយនឹងស្ដ្រីផ្សេងម្នាក់ទៀត នៅលើទំព័រ Facebook ។ ប្រពន្ធម្នាក់នេះ ក៏បានប្ដឹងទៅកាន់នគរ
បាល ភ្លាមនោះ ក្រុមសមត្ថកិច្ចក៏ចាប់ផ្ដើមបើកការស៊ើបអង្កេត។

ស្ដ្រី​ដែល​បាន​ប្ដឹង ប្រឆាំង​ស្វាមី​របស់​ខ្លួន

អំឡុងពេលស៊ើបអង្កេត ក្រុមនគរបាល មិនត្រឹមតែរកឃើញថា បុរសម្នាក់នេះ មានប្រពន្ធ
ផ្សេងម្នាក់ទៀតនោះទេ តែថែមទាំងស្រាវជ្រាវដឹងថា គាត់នេះ មានប្រពន្ធសរុបដល់ទៅ ៤នាក់។

អធិការនគរបាល នៃតំបន់ Newbery លោក Lee Foster

អធិការនគរបាល នៃតំបន់ Newbery លោក Lee Foster បានឱ្យដឹងថា ជនជាប់ចោទ Pixley នេះ
បានរៀបការជាមួយស្ដ្រីម្នាក់ នៅក្នុងក្រុង Edgefield តំបន់ Edgefield រដ្ឋ Carolina ខាងត្បូង ក្នុង
ឆ្នាំ ១៩៨៨។ ក្រោយមក ក៏បានរៀបការនឹងនារីម្នាក់ទៀត នៅក្នុងក្រុង Richland នៃតំបន់ Benton
County ក្នុងរដ្ឋ Washington នាឆ្នាំ ២០០៨។ ក្នុងឆ្នាំ ២០១១ បុរសនេះ បន្តរៀបការជាមួយស្រីម្នាក់
ទៀត នៅក្នុងតំបន់ Summer និងយកប្រពន្ធម្នាក់ផ្សេងទៀត ក្នុងតំបន់ Newberry នាខែវិច្ឆិកា ឆ្នាំ
២០១៣។   ប្រការដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រទេសនីតិរដ្ឋមួយនេះ នោះគឺថា   ជនជាប់ចោទ
ឈ្មោះ Pixley នេះ មិនធ្លាប់បានលែងលះប្រពន្ធណាមួយ មុនពេលរៀបការនោះឡើយ។

ដោយ​គ្រាន់​តែ​ឆែក Facebook ស្ដ្រី​ជា​ប្រពន្ធ​ម្នាក់​របស់ Pixley រក​ឃើញ​ថា
ប្ដី​ខ្លួន​មាន​ប្រពន្ធ​ផ្សេង​ទៀត យ៉ាង​តិច​ក៏​ ៣​នាក់

លោក Lee Foster បញ្ជាក់ថា ជនជាប់ចោទ Pixley មិនបាននិយាយបកស្រាយអ្វីច្រើនអំពីស្ថាន
ភាពអាពាហ៍ពិពាហ៍របស់ខ្លួននោះដែរ ស្របពេលដែលជននេះនឹងត្រូវបាននាំខ្លួន ឡើងតុលាការ
នៅថ្ងៃទី ២៤តុលាខាងមុខ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/HTP