CamNews

កុមាររកឃើញកំណប់ ដែលមានតម្លៃ ៦ ម៉ឺនដុល្លារក្នុងពោះត្រីបាឡែន

ក្រុងឡុងដ៍ ៖ យោងតាមប្រភពសារព័ត៌មានប្លែកៗបរទេស ដែលបានចេញផ្សាយកាលពី
ថ្ងៃទី ២ ខែកញ្ញា បានអោយដឹងថា ក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់​ បានរើសនូវកំណប់ដែលជា
ការព្រូសចេញពីក្នុងពោះត្រីបាឡែនមួយក្បាល។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរូបនោះមានឈ្មោះថា  Charlie Naysmith  បាន​ទទួល​លាភ​ធំដោយ
​រើស​បាន​ថ្ម​មាន​តម្លៃ​ នៅតាមបណ្តោយឆ្នេរខ្សាច់ Hengistbury Head ដែលនៅជិតក្រុង Bournemo-
uth ប្រទេសអង់គ្លេស។

ក្មេងប្រុសវ័យ ៨ ឆ្នាំ នឹងមានឈ្មោះថា Charlie Naysmith ក៏ដូចជាអ្នកមានលាភសំណាងមហិមា

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្មេង​ប្រុស​នោះ
​អាច​នឹង​មាន​ប្រាក់ដល់ទៅ  ៦៣,៤៦២  ​ដុល្លារ  ​ពី​ការ​លក់​ថ្ម​មួយ​ដុំ   ដែល​គេ​រើស​ពី​ការ​ព្រួស​ចេញ
​របស់​ត្រី​បាឡែន ​នៅ​តំបន់​សមុទ្រ​មួយ​នៅ​ភាគ ខាង​ត្បូង ប្រទេស​អង់គ្លេស។

មិនត្រឹមតែប៉ុណ្ណោះ  បើយោងតាមប្រភពសារព័ត៌មាន Dailymail ក៏បានបញ្ជាក់អះអាងផងដែរថា វា​
ជា​ដុំ​ថ្ម​មាន​ពណ៌​ លឿង​ក្រមៅ​ម្យ៉ាង ដ៏​មាន​តម្លៃ  ហើយគេ​ជឿ​ថា​មាន​ប្រយោជន៍​សម្រាប់​គ្រឿង​ផ្សំ​
ទឹក​អប់ ។ ក្មេង​ប្រុស​ដែល​រើស​បាន​ដុំ​ថ្ម​នោះ  ​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​យក​ប្រាក់​ដែល​បាន​ពី​
ការ​លក់​ថ្ម​នោះ​ទៅ​សាង​សង់​ផ្ទះ​សម្រាប់​សត្វ  តែ​ដំបូង​ឡើយ​គេ  និង​ឪពុក​ម្តាយ ​មិន​អាច​ដឹង​ទេ​ថា
​ហេតុ​អ្វី​បាន​ដុំ​ថ្ម​នេះ​មាន​តម្លៃ និង​មាន​ប្រយោជន៍​ដូច្នោះ​នោះ​ឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ digitalspy