CamNews

អ្នកដំ​ណើរ​តាម​ផ្លូវ ផ្អើល​ឈូរ​ឆ ​ពេល​ឃើញ​បុរស​ម្នាក់ បើក​​រថយន្ត​កំ​ពុង​ឆេះ ឆ្ពោះ​ទៅ​កាន់​ស្ថានីយ

(ចិន)៖ ម្ចាស់រថយន្តដឹកទំនិញមួយគ្រឿង នៅប្រទេសចិន បានធ្វើឲ្យអ្នកដំណើរ នៅតាមដងផ្លូវមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេ ប្រទះឃើញគាត់ កំពុងបើករថយន្ត ដែល​រង​ការ​ឆាបឆេះ ដោយអណ្តាត​ភ្លើង​យ៉ាងសន្ធោសន្ធៅ ទៅកាន់ស្ថានីយ​ពន្លត់​អគ្គិភ័យ។

រូបភាពនេះ ត្រូវបានអ្នកដំណើរលួចថត យកទៅបង្ហោះលើប្រព័ន្ធអ៊ីនធឺ​ណេត ដែលហេតុការណ៍កើតឡើង នៅក្នុងខេត្ត Hefei នៅពេលទៅដល់ស្ថានីយ ពន្លត់អគ្គីភ័យ ក៏មានក្រុម​ពន្លត់​ប្រមាណ២៥នាក់ ស្ទុះចេញមកជួយពន្លត់ភ្លើង ដែ​លឆាបឆេះរថយន្តនោះភ្លាមៗដែរ ហើយម្ចាស់រថយន្តមិនរងរបួសអ្វីធ្ងន់ធ្ងរទេ។

បុរសជាម្ចាស់រថយន្ត បានប្រាប់ក្រុមពន្លត់អគ្គិភ័យថា រថយន្តរបស់គាត់កំពុងដឹកឈើ ហើយ​ស្រាប់តែរងការឆាបឆេះឡើង ខណៈដែលគាត់កំពុងបើកបរទើប គិតឃើញភ្លាមៗ គាត់ក៏សម្រេចចិត្ត បើករថយន្តទៅកាន់ស្ថានីយពន្លត់អគ្គិភ័យ នៅក្បែរនោះតែម្តង មុននឹងទូរស័ព្ទរកអ្នកជួយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី