(កោះកុង)៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន២នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៤កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និងសម្ភារវេចខ្ចប់១ចំនួនទៀតផង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ៣សង្កាត ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមការដឹកនាំដោយលោក មីន រស្មី អធិការនគរបាលក្រុង រួមទាំងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត។

លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ខេន ស៊ីហ៊ាន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ មានមុខរបរបោកអ៊ុតខោរអាវ និងទី២-ឈ្មោះ ស្រ៊ុន វុធ អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ វត្ថុតាងដែលសមត្ថកិច្ចយើងបានដកហូតបាន មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៤កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំសរុបស្មើរ៩.៩g ។

លោក មីន រស្មី បានបន្តថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ ឃិតវៀន ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

លោកអធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចទាំងអស់គ្នា ដើម្បីការពារ និងទប់ស្កាត់រាល់បទល្មើសដែលកើតឡើង ហើយសូមឲ្យយុវវ័យទាំងអស់ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ត្រូវយកការសិក្សាជាចម្បង ព្រោះយុវវ័យជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី