CamNews

"មហិមា" វ័យទើបតែ ១៩ ឆ្នាំ យុវតីរូបនេះ ជិះកង់ចម្ងាយឆ្ងាយ ២,៥០០ គ.ម ទៅសិក្សា នៅសាកលវិទ្យាល័យ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់​ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ឲ្យ ដឹងថា យុវតីវ័យក្មេង​ តែកម្លាំងចិត្តខ្លាំង វ័យទើបតែ ១៩ ឆ្នាំ បានចំណាយ  ពេលដល់ទៅ ២៣ ថ្ងៃ ជិះកង់ចម្ងាយឆ្ងាយដល់ទៅ ២៥០០គ.មទៅកាន់សាកលវិទ្យាល័យ Yangzhou ដើម្បីមានឱកាស បានចូលរៀនវគ្គសិក្សាថ្មី ។

រស់នៅក្នុងទីក្រុង Hulin ខេត្ត Heilongjiang  ភាគខាងកើតឆៀងខាងជើងប្រទេសចិន នាង Yang Wanying យុវតីវ័យក្មេងនោះ បានសារភាពអោយដឹងថា នាងលង់ស្នេហ៍ជាខ្លាំង  ជាមួយនឹងកម្មវិ ធីសិក្សា វិទ្យាសាស្រ្តកុំព្យូទ័រ សាកលវិទ្យាល័យ Yangzhou ក្នុងខេត្ត Jiangsu  មានទីតាំងនៅជិត ទីក្រុងសៀងហៃ​ប្រទេសចិន ដូច្នេះ នាងក៏សម្រេចចិត្ត ជិះកង់រយៈចម្ងាយ ឆ្ងាយ ដល់ទៅ ២៥០០ គ.ម រយៈពេល ២៣ ថ្ងៃតែម្តង ទម្រាំតែមកដល់គោលដៅ អាគារសាកលវិទ្យាល័យ ។

ភ្នាក់ងារសារព័ត៌មាន ដកស្រង់សម្តីរបស់នាង គូសបញ្ជាក់ក្តែងៗអោយដឹងថា ៖មានរឿងជាច្រើន ដែលមិនអាចរង់ចាំបាន ក្នុងករណី មិនធ្វើវាឥលូវនេះ មិនប្រាកដថាអាចធ្វើបាននៅពេលអនាគត បាននោះទេ ។ ជាការគូសបញ្ជាក់ ពីសាម៉ីខ្លួន តាមរយៈបទសម្ភាសន៍   នាង Yang   អោយដឹងថា កាលពីអតីតកាលកន្លងទៅ នៅពេលដែលនាងមានវ័យទើបតែ ១៥ ឆ្នាំ នាងក៏ធ្លាប់បានធ្វើដំណើរ រយៈចម្ងាយឆ្ងាយដូចគ្នាដែរ ដោយដើរ Trekking ជាមួយនឹងឪពុករបស់នាង ពីខេត្ត Heilongjiang ទៅកាន់តំបន់ ទីបេ ៕

ប្រែសម្រួល​ ៖ កុសល

ប្រភព ៖ អាស៊ីវ័ន